Friday, June 09, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញផ្តល់កិត្តិយសប្រគល់ពានរង្វាន់ក្នុងកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជាលើកទី១២ នេះ!

ពិសេសបំផុតនោះគឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់បេក្ខជនទាំង១០ នាក់នៅវិមានសន្តិភាព! នេះជាឱកាសពិសេស សម្រាប់បេក្ខជន បេក្ខនារី ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី 12 – I Am a Role Model 12 ដើម្បីបង្ហាញនិងចែករំលែកនូវសកម្មភាពជាស្នាដៃគម្រូល្អៗដល់យុវជន និងប្រជាពលរដ្ឋទូទៅ។
ចំនួនវិញ្ញាសាដែលនឹងត្រូវជ្រើសរើសយកគឺ វីដេអូ Video (3), -កំណាព្យនិងអត្ថបទ (2), -ចម្រៀង (3) និង គំនូរ (2) សរុបចំនួន 10 នាក់។ បេក្ខជន បេក្ខនារីទាំង១០ ដែលបានជាប់ TOP-10 នៅក្នុងការប្រកួត លើគេហទំព័រ សម្តេចតេជោ នាយករដ្ឋមន្រ្តី​ www.samdech​hun​sen.gov.kh (First Vote) គឺនឹងយកទៅបោះឆ្នោតប្រកួតលើកចុងក្រោយ (Final Vote) នៅលើ Facebook សម្តេចតេជោ លើកចុងក្រោយដើម្បីបោះឆ្នោតយកលេខ 1 (TOP-1)។
«ខ្ញុំជាយុវជនគំរូកម្ពុជា» គឺបានបង្កើតឡើងក្រោមគំនិតផ្តួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងគាំទ្រ និងលើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេស យុវជន យុវនារីគ្រប់រូបអោយចូលរួម កសាងអំពើល្អក្នុងសង្គម និងដើម្បីចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
***លក្ខខណ្ឌចូលរួម៖
1- ត្រូវមាន Facebook Account ប្រើឈ្មោះ និងរូបថតពិតប្រាកដ។
2- Like/Share-Page សម្តេចតេជោ។
3- ធ្លាប់បានធ្វើ ឬកំពុងបន្តធ្វើអំពើល្អក្នុងសង្គម ទោះតូចឬធំក្តី។
4- ជាស្នាដៃរបស់ខ្លួនពិតប្រាកដ ឬជាស្នាដៃក្រុមការងាររួមគ្នា។
5- មិនមែនគ្រាន់តែជាគំនិតស្រមើស្រមៃ (គ្មានសកម្មភាពពិត)
6- មិនត្រូវលួចចម្លង (Copy) ស្នាដៃអ្នកដទៃ។
7- ជ័យលាភីដែលធ្លាប់បានជាប់លេខ1 (Top1) ក្នុងការប្រកួតពីវគ្គមុនៗមក (ពីវគ្គទី1-វគ្គទី6) គឺមិនអាចចូលរួមប្រកួតបានឡើយ។
8- ជ័យលាភីដែលធ្លាប់បានជាប់លេខ1 (Top1) ក្នុងការប្រកួតពីវគ្គមុនៗមក (ពីវគ្គទី7-វគ្គទី11) គឺអាចចូលរួមប្រកួតបាន។ ហើយចំពោះបេក្ខជនដែលមិនបានជាប់លេខ (1) គឺអាចចូលរួមប្រកួតប្រជែងនៅក្នុងវគ្គពិសេសនេះបានទាំងអស់។ សូម Upload វីដេអូឃ្លីប (Video Clip) , វិដេអូចម្រៀង , កំណាព្យ និង គំនូរមកកាន់គេហទំព័រ សម្តេចតេជោ ដើម្បីចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ។

ពានរង្វាន់ លេខ1 (Top-1) គឺម៉ូតូ ZUSUKI IMPLUSE មួយគ្រឿង iPhone និងរង្វាន់ផ្សេងៗជា ច្រើនទៀត។ កម្មវិធីនេះគឺចាប់ផ្តើមទទួលពាក្យប្រកួតប្រជែងចាប់ពីថ្ងៃនេះតទៅ។សូមចុចអាន​ការណែនាំបន្ថែមអំពីកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅ www.samdechhunsen.gov.kh៕


No comments:

Post a Comment