Friday, June 09, 2017

អង្គការសហប្រជាជាតិ៖ការបោះឆ្នោតឃុំសង្កាត់ អាណ្តត្តិទី៤នៅកម្ពុជា មានសណ្តាប់ធ្នាប់ល្អ និងដោយរលូន

ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ.ស.ប ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានស្វាគមន៍ចំពោះ ការបោះឆ្នោតឃុំ សង្កាត់ នៅកម្ពុជា ប្រព្រឹត្តទៅដោយសណ្តាប់ធ្នាប់ល្អ និងប្រព្រឹត្តដោយរលូន និងដោយសន្តិវិធី សម្រាប់ដំណើរការប្រជាធិបតេយ្យ នៅមុនពេល នៃការបោះឆ្នោតជាតិ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យសិទ្ធិមនុស្ស អ.ស.ប ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧។
លោកស្រី កាទីយ៉ា ស៊ីរីហ្ស៊ី តំណាងរងប្រចាំតំបន់ នៃការិយាល័យប្រចាំ តំបន់អាស៊ីអាគ្នេយ៍នៅទីក្រុងបាងកក បានមានប្រសាសន៍ថា ” យើងមានសេចក្តីរីករាយ ដែលបានឃើញថា អំពើហិង្សាអន្តរាគមន៍យោធា និងការចាប់ខ្លួន ដែលត្រូវបានគំរាម នៅមុននៃការបោះឆ្នោត មិនបានកើតមានទេ។ ប្រជាជនកម្ពុជា បានសម្តែងនូវការពេញចិត្ត ជាទូទៅ ចំពោះដំណើរការនេះ”។
ការិយាល័យសិទ្ធិមនុស្ស អ.ស.ប បានឃ្លាំមើលបរិយាកាសសិទ្ធិមនុស្ស នៃការបោះឆ្នោត ដូចដែលខ្លួន បានធ្វើនៅរៀងរាល់ ការបោះឆ្នោត ចាប់តាំងពីការិយាល័យនេះ បានបង្កើតនៅក្នុងឆ្នាំ១៩៩៣។
ការិយាល័យសិទ្ធិមនុស្ស អ.ស.ប បានអបអរសាទរ ចំពោះការពិត ដែលថាវាមាន លក្ខណៈផ្ទុយគ្នានឹង ការបោះឆ្នោត កាលពីពេលកន្លងមក គឺនាពេលនេះ មិនមានអ្នកបោះឆ្នោតណា បានអះអាងថា ពួកគេត្រូវត្រូវបានរារាំង មិនអោយបោះឆ្នោតឡើយ។
ការិយាល័យសិទ្ធិមនុស្ស អ.ស.ប ក៏បានអបអរសាទរ ចំពោះប្រជាជនកម្ពុជា ដែលបានចេញទៅបោះឆ្នោត ក្នុងចំនួនដ៏ខ្ពស់៕




No comments:

Post a Comment