Friday, June 09, 2017

ក្រសួងមហាផ្ទៃ ច្រានចោលព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីដែលថានឹងតែងតាំងបេក្ខជនដែលមិនបានជាប់ឆ្នោតឱ្យធ្វើជាទីប្រឹក្សាឬជំនួយការនៅតាមក្រសួង ស្ថាប័ននានា

នៅក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ បានធ្វើការផ្សាយ​ព័ត៌មានថា អង្គការសង្គមស៊ីវិល និងគណបក្សសង្រ្គោះជាតិ ព្រួយបារម្ភអំពីការប្រើប្រាស់​ថវិកាជាតិដោយគ្មានប្រសិទ្ធភាពជុំវិញគម្រោងតែងតាំងមន្រ្តីឃុំ សង្កាត់ចាញ់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ជាជំនួយការ ឬទីប្រឹក្សាមន្រ្តីរដ្ឋាភិបាល។ ការផ្សាយព័ត៌មាននេះ ជាការលើកឡើងក្នុងគោលបំណងបំភ័ន្តការពិត និងធ្វើឱ្យសាធារណមតិមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។


No comments:

Post a Comment