Thursday, April 06, 2017

ហ្វេសប៊ុកចៅចាក់ស្មុក៖ «ចេះឡើងអស់តម្រិះ»

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ មួយក្រោមចំណងជើងថា«ចេះឡើងអស់តម្រិះ» ដែលមានខ្លឹមសារដូចខាងក្រោម៖
ភ្លាមៗ ក្រោយពីរាជការក្រសួងមហាផ្ទៃ ទទួលស្គាល់ កឹម សុខា ជាមេបក្សថ្មីនៃបន្ទាយបាក់បែកព្រះអាទិត្យ និងបានបដិសេធបេក្ខភាពមេបក្សរងថ្មីទាំងបីនាក់របស់បន្ទាយ ក្នុងនោះក៏មានបេក្ខភាពល្បង អេង ឆៃអ៊ាង ជាមេបក្សរងផងដែរ! អេង ឆៃអ៊ាង បានប្រតិកម្មថា បើទោះបីអ្នកជំនាញច្បាប់របស់បន្ទាយសង្គ្រោះជាតិ ខំប្រឹងធ្វើយ៉ាងណាក៏ដោយ ក៏មិនត្រូវចិត្តរបស់ក្រសួងមហាផ្ទៃដែរ។ ដូច្នេះលោក សុំឲ្យក្រសួងមហាផ្ទៃឲ្យយោបល់តែម្តងមក ថាតើបក្សប្រឆាំង គួរតែធ្វើដូចម្តេច បានត្រូវ?
ល្បង អេង ឆៃអ៊ាង និយាយថាទោះបីជាអ្នកច្បាប់ខ្លួនធ្វើអ្វីក៏មិនត្រូវចិត្តរាជការក្រសួងមហាផ្ទៃដែរ។ ល្បង អ៊ាង ថ្លែងដូច្នេះ ចង់យកល្អតែឯង និងកំពុងដើរតួជាជនរងគ្រោះទៀតហើយ។ ល្បងអ៊ាង មិនគួរ និយាយដូច្នោះទេ តែគួរទទួលស្គាល់ការពិត ថាអ្នកច្បាប់ក្នុងបន្ទាយរបស់ខ្លួន គ្មានអ្នកខ្លឹមមួយ វាខ្សោយពេក បានត្រឹមតែម៉ាៗយកតែសូង ស្រែកចេចចាច តែគ្មានខ្លឹមសារឡើយ។ កោតអួតថាមនុស្ស មួយនគរគាំទ្រខ្លួន តែសុទ្ធតែខ្យល់។ ថារាស្ត្រទៅលោកមិនបានយល់ដឹងពីច្បាប់ និងលក្ខន្តិកៈជ្រៅជ្រះ សូម្បីល្បង អ៊ាង ឯងក៏មើលលក្ខន្តិកៈបក្សខ្លួនឯងមិនយល់ អនុវត្តមិនត្រូវ តាមអ្វីដែលខ្លួនសរសេរ។
មិនដឹងថាមន្ត្រីគ្រាក់ៗនៃបក្សនេះដែលអួតអាងថាសុទ្ធតែអ្នកចេះលើគេមិនយល់ពីលក្ខន្តិកៈបក្សខ្លួនមែន ឬដឹងថាខុសហើយតែមិននិយាយ មិនធ្វើឱ្យត្រឹមត្រូវ ចាំស៊ីឡាក់ ក្រែងអ្នកច្បាប់រាជការមើលមិនឃើញដែរ មិនរួចខ្លួន! តែមានឯណា អ្នកច្បាប់រាជការដែលប្រកបដោយគុណវុឌ្ឍិខ្ពស់យល់ច្បាស់ពីហេតុការណ៍ បើកូនចៅទេវតាមិនខ្លាំង មិនអាចគ្រប់គ្រងថែរក្សាដែនដីសុវណ្ណភូមិ រាស្ត្រប្រជាបានរឹងមាំ និងការពារបន្ទាយខ្លួនបានសុវត្ថិភាពទេ។ និយាយពីកម្លាំងទៅថាចាញ់ តែបើប្រៀបធៀប IQ គ្នាក៏មិនដល់រាស្ត្រ និងរាជការ នៃនគរទេវតាទេដែលនគរនេះមានសណ្តាប់ ធ្នាប់ និងមានការយល់ដឹងខ្ពស់។
ឥឡូវនេះដល់ពេលដែលបន្ទាយបាក់បែកព្រះអាទិត្យស្រែករកជំនួយហើយ ចេះអស់តម្រិះដែលខ្លួនមាន មានតែដង្ហោយរករាជការក្រសួងមហាផ្ទៃជួយប្រាប់ថា តើត្រូវធ្វើយ៉ាងម៉េចបានត្រឹមត្រូវ។ នេះបានយល់ថា បន្ទាយនេះកាន់តែយ៉ាប់ខ្លាំងហើយ វិលវល់ នឹងលក្ខន្តិកៈបក្សខ្លួន ខ្លាចរហូតដល់ស្រមោលនៃ លក្ខន្តិកៈបក្សនេះ មិនដឹងធ្វើម៉េចដើម្បីចៀស ផុតពីការប្រព្រឹត្តកំហុសម្តងហើយម្តងទៀត។ សំឡេងដង្ហោយរកជំនួយផ្នែកច្បាប់ពីរាជការ ក្រសួងមហាផ្ទៃនេះ ពិតជាគួរឱ្យសង្វេគណាស់។ សង្វេគព្រោះ បក្សដែលអួតថាឈ្នះគ្រប់ការបោះឆ្នោត បក្សដែលអួតថាជាអ្នកសេដ្ឋកិច្ច និងអ្នកច្បាប់ដ៏កំពូល តែគ្រាន់តែជារូបភាពបោកប្រាសប្រជាភិថុតិប៉ុណ្ណោះ តែខ្លឹមសារគ្មានឡើយ តែគ្រាន់តែជាខ្លាក្រដាស់ រហែកមួយ។
បើចៅចាក់ស្មុកជារាជការក្រសួងមហាផ្ទៃវិញ ចៅចាក់ស្មុកនឹងមិនប្រាប់តាមការដង្ហោយសួរ នេះឡើយ ទុកឱ្យបន្ទាយបាក់បែកព្រះអាទិត្យនេះធ្វើដោយខ្លួនឯង ប្រៀបបាននឹងដាក់លំហាត់អនុវត្តច្បាប់មួយជូនដល់សព្វមុខមន្ត្រី មុខអួត អ្នកយុទ្ធសាស្ត្រស្ទើរភ្លើង និងអ្នកគាំទ្រងប់ជេររបស់បន្ទាយព្រះអាទិត្យឱ្យដោះស្រាយឱ្យចេញខ្លួនឯង ព្រោះការដឹកនាំប្រទេសមួយបាន ត្រូវចេះដោះស្រាយបញ្ហាទាំងអស់ជូនរាស្ត្រ ជូនជាតិ ប្រឈមមុខនឹងបញ្ហាធំៗជា ច្រើនរាប់មិនអស់។ ចុះបើគ្រាន់តែលក្ខន្តិកៈបក្សដែលខ្លួនឯងសរសេរ អនុវត្តមិនត្រូវ មើលមិនយល់ផង តើឱ្យមកគ្រប់គ្រងនគរម៉េចនឹងកើត? អ្នកចងចំណងខ្លួនឯង ដោះស្រាយខ្លួនឯងទៅ ដើម្បីបញ្ជាក់ប្រាប់រាស្ត្រថា តើមាន ធនធានមនុស្សឬក៏គ្មាន កុំឱ្យឮតែសំឡេងដូចស្គរប្រហោងក្នុង។
ដោយ៖ ចៅចាក់ស្មុក



No comments:

Post a Comment