Thursday, April 06, 2017

កម្ពុជា​ត្រៀមស្នើដាក់​ទីក្រុងចំនួន​៣បន្ថែម​ទៀត​ក្នុងបញ្ជីទី​ក្រុងបេ​តិកភណ្ឌពិភពលោក​

ភ្នំពេញ៖ ក្រសួងទេសទេសចរណ៍ និងមន្ត្រីជំនាញក្រសួងវប្បធម៌ និងចិត្រសិល្បះបានសម្រេចជ្រើសរើសក្រុងចំនួន៣ជាទីក្រុងបេតិកភ័ណ្ឌក្រុងបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូ ខណៈក្រុងសៀមរាបបានក្លាយជាទីក្រុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូរូចមកហើយ។
ថ្លែងក្នុងកិច្ចប្រជុំគណៈអន្តរក្រសួង នាទីស្តីការក្រសួងទេសចរណ៍ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ទីក្រុងបាត់ដំបង ក្រុងកំពត និងក្រុងក្រចេះ និងស្នើសុំចុះបញ្ជីក្រុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទស្តីពីទេសចរណ៍ និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២នាពេលខាងមុខនេះ។
លោកបានបញ្ជាក់ថា ទីក្រុងទាំង៣នេះ មានភាពទាក់ទាញភ្ញៀវទេសចរ បន្ទាប់ពីក្រុងសៀមរាប ដូចជា ក្រុងបាត់ដំបង មានអាគាចំណាសដ៏ប្រណិតដែលបន្សល់ទុកពីសម័យអាណានិគមបារាំង ក្រុងក្រចេះ និងក្រុងកំពត សម្បូដោយសម្បត្តិបវប្បធម៌ និងធម្មជាតិ ព្រមទាំងកន្លែងកំសាន្តជាច្រើនទៀត។
លោករំពឹងថា បន្ទាប់ពីទីក្រុងកម្ពុជាចំនួន៣នេះ ត្រូវដាក់បញ្ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួចហើយនោះ និងធ្វើឲ្យមានការចាប់អារម្មណ៍ជាលក្ខណៈសកល ដែលអាចទាក់ទាញទេសចរណ៍ និងអ្នកជំនាញក៏ដូចជាដៃគូមកចូលរួមអភិរក្ស និងអភិវឌ្ឍលំដាប់ទីក្រុងទាំងនេះផងដែរ។
សូមជម្រាបផងដែរថា កម្ពុជានិងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទស្តីពីទេសចរណ៍ និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២នៅខេត្តសៀមរាបចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
សូមបញ្ជាក់ថា សន្និសីទស្តីពីទេសចរណ៍ និងទីក្រុងបេតិកភណ្ឌនេះ មានសមាជិកពេញសិទ្ធិ ចំនួន៣៤ប្រទេសបង្កើតឡើងដើម្បី ពិភាក្សាអំពីវិស័យទេសចរណ៍ និងបេតិភណ្ឌនិងបញ្ហាពាក់ព័ន្ធនានារបស់ប្រទេសជាសមាជិក៕


No comments:

Post a Comment