Wednesday, February 03, 2016

ទស្សនៈ តើកត្តាអ្វីខ្លះ ដែលនាំឱ្យមានការគោរព ស្រឡាញ់ និងគាំទ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន? (ប្រភពពីGNN)

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្វីត្បិតតែកាន់តំណែងជាង៣០ឆ្នាំមែន ប៉ុន្តែពលរដ្ឋខ្មែរទូទៅនៅតែគោរព ស្រឡាញ់ និងគាំទ្រ រូបលោកឱ្យបន្តដឹកនាំប្រទេសកម្ពុជា បើទោះបីជាមាន មតិមួយចំនួនហាក់ប្រឆាំងនឹងការកាន់តំណែងរបស់លោកក៏ដោយ។ លោក ហ៊ុន សែន ជាបុគ្គលដ៏ឆ្នើមមួយរូប ដែលបានរំដោះជាតិមាតុភូមិចេញពីរបបយង់ឃ្នងខ្មែរក្រហម និងបានបង្រួបបង្រួមជាតិ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។
តើកត្តាអ្វីខ្លះដែលធ្វើឱ្យលោក ហ៊ុន សែន នៅតែមានប្រជាប្រិយភាព? កត្តាដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរបន្តគាំទ្រលោក ហ៊ុន សែន ដោយសារតែលោកបានយកជីវិតធ្វើជាដើមទុនក្នុងការរំដោះ និងកសាងជាតិ, ជាមេទ័ពដ៏អង់អាចក្លាហាន ពលីកែវភ្នែកម្ខាង ដើម្បីបុព្វហេតុជាតិ, ជានាយករដ្ឋមន្ត្រីខ្មែរតែមួយគត់ ដែលបានកសាងប្រទេសពីបាតដៃទទេ, មិនដែលបោះបង់ប្រជាពលរដ្ឋដូចអ្នកនយោបាយខ្លះឡើយ, គិតគូរពីសុខទុក្ខ និងផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាធំ, ធ្វើនយោបាយដើម្បីជាតិ និងប្រជាជនមិនមែនដើម្បីអំណាច ដូចអ្នកនយោបាយមួយចំនួនឡើយ, មានភាពប៉ិនប្រសព្វខាង​​នយោបាយទាំងក្នុង និងក្រៅប្រទេស, ជាមេដឹកនាំដែលបានចែករំលែកបទពិសោធន៍ក្នុងការរក្សាសន្តិភាព ដល់ប្រទេសក្នុងតំបន់ និងពិភពលោក, ជាអ្នកនយោបាយដែលមិនយកខ្មែរគ្នាឯងជាសត្រូវ ធ្វើការបង្រូបបង្រួមជាតិ និងលើកតម្កើងវប្បធម៌សន្ទនា, ស្រឡាញ់ និងឱ្យតម្លៃលើសន្តិភាព, លោក ហ៊ុន សែន ជាស្ថាបនិក នយោបាយ ឈ្នះឈ្នះ ដែលបានធ្វើឱ្យអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមទាំងមូលត្រូវរលំរលាយ និងធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស, លោក ហ៊ុន សែន បានខិតខំកសាងព្រំដែនជាមួយប្រទេសជិតខាងឱ្យទៅជាព្រំដែនសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ ហើយប្រែក្លាយតំបន់ជម្លោះនៅព្រំដែន ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ ផ្ទុយស្រឡះពីមេដឹកនាំគណបក្សប្រឆាំង ដែលយករឿងព្រំដែនមកធ្វើជំនួញនយោបាយ ដើម្បីស្វែងរកប្រជាប្រិយភាព, ជាថ្នាក់ដឹកនាំដែលតែងតែដឹងពីសុខទុក្ខប្រជាពលរដ្ឋ នៅជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ, លោក ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋខ្មែរទូទៅប្រសិទ្ធនាមថា ជានាយករដ្ឋមន្ត្រីផ្លូវ នាយករដ្ឋមន្ត្រីស្ពាន នាយករដ្ឋមន្ត្រីសាលារៀន នាយករដ្ឋមន្ត្រីមន្ទីរពេទ្យ ឬជានាយករដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ ដែលតាំងពីលោកឡើងកាន់តំណែងមក លោកតែងតែខ្នះខ្នែងស្វែងរកជំនួយ និងកម្ចីគ្រប់រូបភាព ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទតាំងពីទីក្រុងរហូតដល់ជនបទ។

ចំណុចវិជ្ជមាន និងភាពលេចធ្លោរបស់លោក ហ៊ុន សែន ដែលច្រើនស្ទើរតែរាប់​​មិនអស់ក្នុងជីវិតនយោបាយរបស់លោកៗបានធ្វើឱ្យប្រជាពលរដ្ឋទូទៅរឹតតែគាំទ្រ រឹតតែគោរព រឹតតែស្រឡាញ់ និងរឹតតែពេញចិត្តក្នុងការដឹកនាំរបស់លោក។ ទោះបីជាប្រទេសកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យ​​សេរីពហុបក្ស ដែលបើកឱកាសឱ្យអ្នកនយោបាយជាច្រើនបានចូលរួមប្រកួតប្រជែងរៀងរាល់អាណត្តិ ប៉ុន្តែលោក ហ៊ុន សែន នៅតែដណ្តើមបានគាំទ្រលើសលប់ជាបន្តបន្ទាប់ ដោយសារតែភាពលេចធ្លោ និងគុណសម្បតិ្តដែលមិនអាចមើលរំលង និងកាត់ថ្លៃបានរបស់លោក។ ប្រជាពលរដ្ឋខ្មែរបានដឹងយ៉ាងច្បាស់ថា មានតែបុគ្គលម្នាក់ប៉ុណ្ណោះដែលអាចរក្សា និងធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយជូនជាតិ និងប្រជាពលរដ្ឋ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕


No comments:

Post a Comment