Wednesday, February 03, 2016

អំណោយជាស័ង្កសីចំនួន១.០០០សន្លឹក ប្រគល់ជូនអាជ្ញាធរស្រុកស្វាយចេក សម្រាប់កែសម្រួល ដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ដំបូលស្បូវមកជាស័ង្កសីវិញ

សីង្កសីចំនួន ១.០០០សន្លឹក ដែលជាអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ តាម​រយៈ លោកឧកញ៉ា ហង្ស  ស៊ីផា ទីប្រឹក្សា ផ្ទាល់របស់ ឯកឧត្តម ត្រូវបានយកទៅផ្តល់ ជូនដល់អាជ្ញាធរ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ  សម្រាប់ ប្រគល់ជូបប្រជា ពលរដ្ឋ នៅស្រុកស្វាយចេក ដែលមានលំនៅដ្ឋាន ដំបូលប្រក់ស្បូវ កែសម្រួលមកជា ស័ង្កសីវិញ។ ពិធីនេះក៏មានការ ចូលរួមពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងលោកប្រធានក្រុមប្រឹក្សា លោកអភិបាល ស្រុក ស្តីទីផងដែរ។
មានប្រសាសន៍ នាឱកាសនោះ លោកឧកញ៉ា ហង្ស  ស៊ីផា ទីប្រឹក្សាផ្ទាល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមាន ប្រសាសន៍ថា៖ អំណោយជាស័ង្កសីចំនួន ១.០០០សន្លឹកនេះ គឺជាអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមាន ជ័យ ផ្តល់ប្រគល់ ជូន អាជ្ញាធរស្រុកស្វាយចេកនេះ គឺសម្រាប់ជួយកែសម្រួល ដល់ផ្ទះបងប្អូន ប្រជាពលរដ្ឋ នៅក្នុងស្រុកស្វាយចេក សព្វថ្ងៃកំពុងប្រក់ ដំបូលស្បូវសម្រួល មកជាប្រក់ដំបូលស័ង្កសីវិញ។ ប៉ុន្តែសុំឲ្យគឹតគូរ និងកែសម្រួល ដល់ប្រជាពលរដ្ឋផ្ទះ ដំបូលប្រក់ស្បូវហើយ គ្រួសារគាត់ គ្មានលទ្ធភាពជាមុនសិន និងត្រូវបែងចែក ឲ្យបានត្រឹមត្រូវច្បាស់លាស់ ចំពោះការជួលសម្រួល ដំបូលផ្ទះនេះ ដែរ គឺមិនត្រូវប្រកាន់បក្សពួក ឬនិន្នាការនយោបាយ នោះឡើយ។
នាឱកាសនោះដែរ លោកហង្ស  ស៊ី ផា និងលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ​ ក៏បាន ណែនាំដល់អាជ្ញាធរ ស្រុកស្វាយចេក  ត្រូវបំរើសេវា រដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ព្រោះអាជ្ញាធរគឺ ជាឪពុកម្តាយ របស់ប្រជាពលរដ្ឋ គឺត្រូវតែដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋ រស់នៅដែនសមត្ថកិច្ ចគ្រប់គ្រងខ្លួន។ ជាមួយគ្នា នោះដែរ ត្រូវផ្សព្វផ្សាយពី ច្បាប់ចរា​ចរណ៍ផ្លូវគោកថ្មី ជូនពួកគាត់ដើម្ បីឲ្យគាត់បានចូលរួម គោរពច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី សំដៅកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមនោះដែរគឺត្រូវ ផ្សព្វផ្សាយពី គោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ដើម្បី ឲ្យ គាត់ចូលរួមផ្តល់រាល់ព័ត៌មាន ទាំងឡាយទាក់ទង និងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន របស់ពួកគាត់ប្រិសន បើ មានជនណា ដែលមានការសង្ស័យ គឺត្រូវ រាយការណ៍ មកសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការ ទប់ស្កាត់ និង យកមកសួរនាំ។
លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា៖ អាជ្ញាធរមានតួនាទី ធ្វើជាគំរូ របស់ប្រជាពលរដ្ឋ ដូចជា ការសម្អាតអនាម័យ បរិ ស្ថាន ឲ្យបានល្អ ការគោរពច្បាប់ចរាចរណ៍ ជាងនេះទៀត បើមានបទល្មើស សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន ត្រូវតែចាត់ វិធានការ ជាបន្ទាន់និង រាយជូនថ្នាក់លើ គឺកុំលាក់លៀមនូវ ឬសមគុំនិតជាមួយ អ្នកប្រព្រឹត្តបទល្មើស ដែលធ្វើឲ្យ ប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ ​មកលើថ្នាក់ដឹកនាំ៕


No comments:

Post a Comment