Wednesday, February 03, 2016

ពិធីអបអរសាទរទិវាដីសើមពិភពលោកឆ្នាំ២០១៦ ក្រោមប្រធាន តំបន់ដីសើម ដើម្បីអនាគតយើងទាំងអស់គ្នា

នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ មានរៀបចំពិធីអបអរសាទរទិវាដីសើមពិភពលោកឆ្នាំ២០១៦ ក្រោមប្រធាន តំបន់ដីសើម ដើម្បីអនាគតយើងទាំងអស់គ្នា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ មុី ប៊ុតវិទ្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត មន្ទីរបរិស្ថាន អាជ្ញាធរដែនដី តំណាងអង្គការជាដៃគូ សិស្ស និស្សិត និងប្រជាពលរដ្ឋ ចំនួនប្រមាណ។ លោកជំទាវអនុរដ្ឋលេខាធិការ មានប្រសាសន៍ថា ក្រសួងបរិស្ថាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំក្នុងការគ្រប់គ្រងនិងការពារតំបន់ដីសើម ដោយជាក់ស្តែងនៅចុងឆ្នាំ២០១៥កន្លងមកនេះ បានដាក់បញ្ចូលតំបន់បន្ទាយពងកូនសត្វស្លាបទឹកព្រែកទាល់នៃសឋបនីយជីវមណ្ឌលបឹងទន្លេសាប ទៅជាតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តជាតិ និងក្លាយជាតំបន់រ៉ាមសារ ទី៤របស់កម្ពុជា។ សូមបញ្ជាក់ថា ទិវានេះរៀបចំឡើងជាអន្តជាតិក្រោមប្រធានបទតែមួយ ក្នុងគោលបំណងផ្តល់ព័ត៌មាន អប់រំ និងផ្សព្វផ្សាយដល់សាធារណៈជនឲ្យយល់ដឹងអំពីសារៈប្រយោជន៍ និងចូលរួមការពារទប់ស្កាត់សកម្មភាពដែលធ្វើឲ្យ ខូចខាតដល់តំបន់ដីសើម ព្រោះដីសើមផ្តល់នូវចំណី ទឹក ថ្នាំ និងជារនាំងការពារគ្រោះធម្មជាតិដ៏រឹងមាំ៕


No comments:

Post a Comment