ការដ្ឋានសាងសង់ស្ពានអាកាសទី៥
បានចាប់ផ្ដើមហើយនៅរាជធានីភ្នំពេញ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ ។
យោងទំព័រ facebook របស់សាលារាជធានីភ្នំពេញ
សំណង់ស្ពានអាកាសទី៥ គឺស្ពានអាកាសនៅផ្សារដីហុយ នៃសង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សាលារាជធានីបានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅមក
នៅចំណុចស្តុបផ្លូវប្រសព្វរវាងវិថីសហព័ន្ធរុស្ស៊ី ផ្លូវដីហុយ
និងផ្លូវណ័តប្រ៊ីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខថា ក្រោយពីបានពង្រីកផ្លូវពង្វាងចរាចរណ៍លើដងមហាវិថីសហព័ន្ធរុស្ស៊ី
នៅថ្ងៃទី២ ខែកុម្ភៈនេះ
ក្រុមហ៊ុនម៉ៅការសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ បានបញ្ចូលគ្រឿងចក្រសង្កត់គ្រឹះស្ពាន
ដែលនាំឱ្យមានការរំខានដល់ចរាចរណ៍ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ
។
ស្ពានអាកាសនៅផ្សារដីហុយ ជាស្ពានអាកាសទី៥
នៅរាជធានីភ្នំពេញ បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ស្ពានអាកាស ៧មករា
ពេទ្យលោកសង្ឃ,… ស្ពានអាកាសស្ទឹងមានជ័យ
និងស្ពានអាកាស ៥មករា ជិតសាលាតិចណូ ។
No comments:
Post a Comment