Wednesday, April 15, 2015

ឯកឧត្តម​​បណ្ឌិត​សភាចារ្យ សុខ អាន ​និង​​លោក​​ជំ​ទាវ​ ទស្សនា​កម្មវិធី​​និម្មិត​ភូមិ ក្នុង​​ព្រឹត្តិការណ៍​​អង្គ​រសង្ក្រាន្ត



ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ និង​លោក​ជំ​ទាវ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៥ ដែល​ជា​ថ្ងៃ​ទី​១ នៃព្រឹត្តិការណ៍​អង្គ​សង្ក្រាន្ត នៅ​តំ​បន់​រមណី​ដ្ឋាន​វប្បធម៌​ ទេសចរណ៍​អង្គរ ខេត្តសៀម​រាម បាន​អញ្ជើញ​ចូល​ទស្សនាកម្ម​វិធិនិម្មិតភូមិ  ដែល​បង្ហាញ​ដោយ​ក្រុម​ការងារ​យុវជន​បេតិកភណ្ឌ​ នៃ​ព្រឹត្តិការណ៍​អង្គ​រសង្ក្រាន្ត​ និង​មន្ត្រី​ជំ​នាញ​របស់​អាជ្ញារធម៌​ជាតិ​អប្សរា និង​ក្រុម​ការងារ​មូល​និធិ​កេរដំ​ណែល​ខ្មែរ ក្រោម​ការ​ច្នៃ​ប្រឌិត បង្កើតរូប​ភាព​ដោយ​ប៉ិន​ប្រសប់​។
កម្មវិធី​និម្មិតភូមិនេះ​ បានបង្ហាញ​នូវពិព័រណ៌គំ​នូ និង​រូប​ភាព ការ​រំ​លេចបន្ថែម​នូវ​ទិដ្ឋភាព​ទី​តាំង​ភូមិសាស្ត្រ​ និង​សក្កានុពល​ធម្មជាតិ​នានាដែល​ជំ​រុញ​ឲ្យ​មាន​ការ​កសាង​អង្គរ និង​ក៏​បាន​បង្ហាញ​អំ​ពី​ស្នាដៃរបស់​បុព្វបុរសខ្មែរសម័យ​ដើម​ នៅ​ក្នុង​ជី​វភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ការ​ធ្វើ​កសិកម្ម ការនេសាទ​  ការ​ងារ​ស្លដែក ការ​ជីក​ ដឹក​ជញ្ជូន​ថ្មសម្រាប់​សាង​សង់​សង់​អង្គរ  ការ​ជុសជុល​ប្រាសាទ និងបង្ហាញពី​​វប្បធម៌ អរីយធម៌​ និង​ទំ​នៀប​ទំ​លាប់​​ខ្មែរកាលពី​សម័យ​បុរាណ​។
ការ​បង្កើត​ស្នាដៃដោយ​ទេពកោសល នៅ​លើ​ទឹក​ដី​នៃ​ភូមិសាស្ត្រ​មួយ​ឲ្យ​កើត​ទៅ​ជា​ភូមិ​ឋាន  ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​សុខដុម​នីយកម្មទៅ​នឹង​ទិដ្ឋភាព​ ធម្មជាតិ​ គឺ​បាន​ផ្តល់នូវ​ចំ​ណេះ​ដឹង​បន្ថែម​ទៀត​ជា​ច្រើន​ដល់​ភ្ញៀវ​ដែល​ចូល​ទស្សនា ផ្តល់​នូវ​ចំ​ណេះ​ដឹង​បច្ចេក​ទេស​កែ​ច្នៃ​ថ្ម​ដើម្បី​សាង​សង់ យល់​ដឹង​ពី​ការ​គោរពប្រណិបត្តិ​សាសនា សកម្មភាព​ជី​វភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរសម័យ​អង្គរ បង្ហាញ​ពី​តួនាទី​ និង​សមិទ្ធ​ផល​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍ​រមណី​ដ្ឋាន​អង្គរប្រកប​ដោយ​ចីរភាព​របស់​អាជ្ញាធរជាតិ​អប្សរា ជា​ពិសេស គឺ​ការ​លើក​កំ​ពស់​គុណ​តម្លៃ​បេតិកភណ្ឌ និង​ផ្តល់​ឱកាសឲ្យ​សាធារណជន​បាន​ចូល​រួម​ទស្សនា និង​រៀន​អនុវត្តសកម្មភា​ជាក់​ស្តែង​ ក៏​ដូចជា​​ជម្រុញ​ឲ្យ​សាធារណជន​រឡាញ់ និង​ចូល​រួម​បន្ត​អភិរក្ស​បេតិកភណ្ឌ ដើម្បី​អភិវឌ្ឍ​ ក៏​ដូចជា​ជួយ​បន្ត​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូ​លំ​ទូ​លាយ​ថែម​ទៀត៕



No comments:

Post a Comment