Wednesday, April 15, 2015

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ​ អាន​ និង​លោក​​ជំ​ទាវ អញ្ជើញ​​ជា​​អធិបតី​ ក្នុង​មហោ​ស្រប​​វប្បធម៌​យុវជន​​អន្តរជាតិ


បន្ទាប់​ពី​បាន​ទទួល​ទេវតាឆ្នាំ​ថ្មីរួច​មក​ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៥ ឯកឧត្តម​បណ្ឌិត​​សភាចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ និង​លោក​ជំ​ទាវ​ បាន​អញ្ជើញ​ចូល​រួម​ទស្សនាមហោស្រប​វប្បធម៌​យុវជន​អន្តរជាតិ ដែល​មាន​ប្រទេស​ ក្នុង​សមាគមអាស៊ាន និង​ប្រទេស​ជា​មិត្ត​​ប្រមាណ​ជាង​១០ចូល​រួម​ តាម​រយការ​ដាក់​តាំង​បង្ហាញ​នូវ​វប្បធម៌​ ប្រពៃ​ណី ទំ​នៀម​ទំ​លាប់​របស់​​ជាតិ​សាសន៍​នីមួយ​ និង​បាន​ថត​រូប​អនុស្សាវរីយ៍​ផង​ដែរ។
ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ រយៈពេល​៣ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៥​ ក្នុង​​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ រៀប​ចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ក្នុង​ឆ្នាំ​នេះ មិន​ត្រឹម​តែ​បាន​ផ្តល់​ឱកាសដល់ប្រជាជន​ខ្មែរទាំង​អស់ ក្នុង​នាម​ជា​មហា​គ្រួសារ​ខ្មែរតែ​មួយ​ ដើម្បី​
ជួប​ជុំ​គ្នា​ប៉ុណ្ណោះទេ  ជាង​នេះ​ទៅ​ទៀត ពិធីដ៏​​ឧឡារិក​​នេះ ​ក៏​បាន​​​រៀប​ចំ​ និង​ផ្តល់​ឱកាស​ផង​ដែរ ចំពោះ​មិត្តភក្តិ​អន្តរជាតិ​​មក​ពី​ប្រទេស​ នៃ​ប្រជា​ជាតិ​អាស៊ាន និងមិត្ត​យុវជន​មក​ពី​បណ្តា​​ប្រទេស​មួយចំ​នួន​ទៀត ដូចជា​ ឥណ្ឌា ជប៉ុន រុស្ស៊ី កូរ៉េ ជា​ដើម​ ដើម្បី​បាន​ចែក​រំ​លែក​នូវ​បទ​ពិសោធ​ន៍ វប្បធម៌​ ប្រពៃ​ណី​ ទំ​នៀម​ទំ​លាប់​រវាងគ្នា​និង​គ្នា​ទៅ​វិញ​ទៅ​មក​។
មហាស្រប​វប្បធម៌​អាស៊ាន ឆ្នាំ​២០១៥​នេះ នៅ​លើ​ទឹកដី​អង្គ​រ   ​យុវជន​កម្ពុជា​ និង​មិត្តភក្តិ​បរទេស​​ជួប​ជុំ​គ្នា​ ដើម្បី​រឹត​ចំ​ណង​មិត្ត​ភាព​ឲ្យកាន់​តែ​ស្និទ្ធស្នាល​ថែម​ទៀត ប្រកប​ដោយ​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។
ការ​ជួប​ជុំគ្នា​ជា​មហាគ្រួសារខ្មែរ និង​ក្រោម​វត្តមាន​មិត្តភក្តិ​បរទេស​ចូល​រួម​ផង​នេះ ក្រៅពី​ការ​ពង្រីក​នូវ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​នេះឲ្យ​ក្លាយ​ទៅ​ជា​ ព្រឹត្តិកាណ៍​អន្តរជាតិ​ ដើម្បី​រឹត​ចំ​ណង​សាមគ្គី​ភាព​រវាង​ប្រជា​ជាតិ​ខ្មែរ និង​ប្រជា​ជាតិនៅ​លើ​សកលលោក​ ​ ក៏​ជា​ឱកាសសម្រាប់កម្ពុជា ​បាន​បង្ហាញ​ផង​ដែរ​នូវ​សក្កានុពល​របស់​ខ្លួន​ លើការ​ប្តេជ្ញាចិត្ត​ខ្ពស់​ ដោយ​ការ​ទទួល​ខុសត្រូវ​ ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​សមាហរណ​កម្ម​អាស៊ាន​ឆ្នាំ​២០១៥​នាពេល​ខាង​ មុខ​នេះ៕





No comments:

Post a Comment