Wednesday, April 15, 2015

ការ​រាំ​​​ចង្វាក់​​ម៉ា​ឌី​ហ្សូនរបស់​​កម្ពុជា​​បំ​បែក​​ឯក​ទគ្គកម្មពិភពលោ​កថ្មី​មួយ​ទៀត បន្ទាប់​​ពី​​នំ​អន្សម​​យក្ស​!



ព្រះ​រាជា​ណាចក្រកម្ពុជា​ បាន​បំ​បែក​ឯកទគ្គកម្ម​ពិភព​លោកថ្មី​មួយ​ទៀត​ គឺ​ការ​រាំ​ចង្វាក់​ម៉ា​ឌីហ្សូន​ ដែល​មាន​យុវជន​ចូល​រួម​រាំ​ច្រើន​ជាង​គេបំ​ផុត​លើ​ពិភព​លោករហូត​ដល់​ ២០១៥នាក់​ ហើយ​នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៥​នេះ លោកស្រី Seyda Subasi Gemici តំណាងស្ថាប័ន Guinness World Records ប្រគល់​វិញ្ញាបនបត្រកំ​ណត់​ត្រាពិភព​លោក នៃ​ការ​រាំ​ចង្វាក់​ម៉ា​ឌីហ្សូន​​​នេះ​ ជូន​ដល់​ឯកឧត្តម​ ហ៊ុន ​ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រោមវត្ត​មាន​​ដ៏​ខ្ពង់​ខ្ពស់​ នៃ​ការ​អញ្ជើញ​ជា​អធិបតី​របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​។
ពិធី​ប្រគល់​វិញ្ញាបនបត្រ​ ដែល​ជា​កំ​ណត់​ត្រាពិភព​លោកជូន​​ចំ​ពោះ​កម្ពុជា​ បាន​ធ្វើ​ឡើង​នៅ​ខាង​មុខ​វេទិកាជួប​ជុំ​មហាជន សំ​ដែង​សិល្បៈ កំសាន្ត​ នៃព្រឹត្តិការណ៍​អង្គ​រសង្ក្រាន្ត​ ខាង​មុខ​ទី​លាន​ជល់ដំ​រី​ ក្នុង​ទឹក​ដី​អង្គរខេត្តសៀម​រាប​។
លោកស្រី​ Seyda Subasi Gemici តំណាងស្ថាប័ន Guinness World Records  បាន​ថ្លែង​ថា កម្ពុជា​ជា​ប្រទេស​ជា​ទី​ស្រឡាញ់​ ។ លោកស្រី​គិត​ថា ការ​បំ​បែក​ឯកទគ្គកម្ម​ពិភព​លោក​លើ​ការ​រាំ​ចង្វាក់​ម៉ា​ឌីហ្សូន​នេះ​ មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​សម្រាប់​បង​ប្អូនយុវជនកម្ពុជា​។ លោកស្រី Seyda Subasi Gemici បាន​ឲ្យ​ដឹង​ថា តំ​ណែង​នៃ​ Guinness World Records សម្រាប់​ការ​រាំ​ម៉ា​ឌីហ្សូន​ដែល​ច្រើន​ជាង​គេ នាពេល​កន្លង​មក​ គឺ​ប្រទេស​អូស្ត្រាលី ដែល​មាន​អ្នក​ចូល​រួម​រាំ​ចំ​នួន​១១៥៥នាក់​។
ប៉ុន្តែ ពេល​នេះ  ជាលទ្ធផល​ជូន​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ សូម​អប​អរសាទរកម្ពុជា​ និង​ជាមួយ​​ប្រជា​ជន​កម្ពុជា​ និង​យុវជន​ទាំង​អស់​ជា​គោរព​ស្រឡាញ់​ ដែល​បាន​ប្រឹង​ប្រែង​ប្រកួត​រហូត​ទទួល​បាន​ជោគ​ជ័យ ​ ដែលនៅ​ពេល​នេះ គឺ​កម្ពុជា​ទទួល​បាន​នូវ​ជ័យ​លាភី​ នៃ​កំ​ណត់​ត្រា​ពិភព​លោក​ថ្មី​មួយ​ទៀត​ ​ « Guinness World Records» គឺ​​ការ​រាំ​ម៉ា​ឌីហ្សូន​ដែល​មាន​អ្នក​ចូល​រួម​ច្រើន​ជាង​គេបំ​ផុត​លើពិភព​ លោក ជា​មួយ​នឹង​សមាជិក​ចំ​នួន​២០១៥នាក់​
ឯកឧត្តម ហ៊ុន ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​ប្រគល់​ពាន​ជ័យ​លាភី​នេះ​បន្ត​​ជូន​ទៅឯកឧត្តម ទៀ ​ជី​ហា ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​នៅ​ខេត្ត​សៀម​រាប​​ ដែល​លោក​បាន​ប្រឹង​ប្រែង​ អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ដឹក​នាំ​ការ​ងារ​បំ​បែក​ឯកទគ្គកម្ម​រាំ ​ចង្វាក់​ម៉ា​ឌីហ្សូន​នេះ រហូត​បាន​ទទួល​ជោគ​ជ័យជា​ប្រវត្តិសាស្ត្រ​។ ជា​មួយ​នឹង​ការ​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​លោកស្រី Seyda Subasi Gemici តំណាងស្ថាប័ន Guinness World Records ជា​គណៈកម្មការ​ ដែល​បាន​មក​ចូល​រួម​ និង​ផ្តល់​នូវ​ការ​បំបែក​ឯកទគ្គកម្មពិភពលោក​លើក​ទី​២ចំ​ពោះ​​កម្ពុជា​ក្នុង​ ឆ្នាំ​២០១៥​នេះ ។
ឯកឧត្តម​ ហ៊ុន ម៉ា​នី បាន​ថ្លែង​ថា ពិភព​លោក​នៅ​ពេល​គេចូល​ទស្សនានៅ​ក្នុង​កំ​ណត់​ត្រាពិភព​លោក​ គេនឹង​បាន​ឃើញ​កម្ពុជា​ ទទួល​បាន​ជ័យ​លាភី​ដ៏​លេចធ្លោរចំ​នួន​ពីរ គឺ​នំ​អន្សម​យក្សដែល​មាន​ទម្ងន់​ជាង​៤តោន និង​ការ​រាំ​ចង្វាក់​ម៉ា​ឌីហ្សូន​ ដែល​មាន​គ្នា​ចំ​នួន​២០១៥នាក់​។
ជា​មួយ​នឹង​ការ​ថ្លែង​អំ​ណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់​ ឱកាសដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​រៀប​ចំ​ព្រឹត្តិការណ៍​ អង្គរសង្ក្រាន្ត​ និង​បាន​ឱកាសរៀប​ចំ​ធ្វើ​អ្វី​ដែលជា​ការ​បំ​បែក​ឯកទគ្គកម្ម​ជូន​ជាតិ​ មាតុភូមិ​។ នេះ​ គឺ​ជា​កាដូដ៏​ពិសេសជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា​។
ទោះ​យ៉ាង​ណា​ ឯកឧត្តម​ ហ៊ុន ម៉ា​នី​ បាន​វាយតម្លៃ​ខ្ពស់​ថា ជោគ​ជ័យ​ទាំង​នេះ គឺ​ពិត​ជា​កើត​ឡើង​ពី​ការ​ខិតខំ​ប្រឹង​ប្រែងអស់​ពី​កម្លាំង​កាយ​ចិត្ត​​របស់ ​យុវជន​គ្រប់​រូប​ និង​បាន​សុំ​ឲ្យ​យុវជន​ចង​ចាំ​ទាំង​អស់​គ្នានូវ​អ្វី​ដែល​បាន​ខំ​ប្រឹង​ ប្រែង​ រៀប​ចំ​ តាំងពី​ការហ្វឹកហាត់ និង​រហូត​បាន​សម្រេច​ជោគ​ជ័យ​ គឺ​ជា​ស្នាដៃជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​កើត​ចេញ​ពី​យុវជន​ម្នាក់​ៗ ក្នុង​លក្ខណៈជា​មហាគ្រួសារខ្មែរតែ​មួយ​ មហាគ្រួសារសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​តែមួយ ហើយ​យើងត្រូវ​មាន​មោទនភាព ដោយ​ការ​ឆ្លើយ​ទៅ​នឹង​ការ​ចោទ​សួរ​ថា តើប្អូន​ៗបាន​ជួយ​អ្វី​សម្រាប់​សង្គម​ជាតិ គឺ​ប្អូន​ៗអាច​ឆ្លើយ​ទៅ​វិញ​ដោយ​មោទនភាព​ថា និង​ចងចាំ​ទៅ​អនាគតថា ថ្ងៃ​ទី​១៥ ខែ​មេសា នៅ​ទី​លាន​ជល់​ដំ​រី គឺ​បាន​ចូល​រួម​បំ​បែក​ឯកទគ្គកម្ម​ជូន​ព្រះ​រាជាណាចក្រកម្ពុជា​។
ឯកឧត្តម​ ហ៊ុន ម៉ា​នី​ ក្នុង​នាម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ នឹង​ប្តេជ្ញាខិតខំ​រិះ​រក​អ្វី​ដែល​ប្លែក​ និង​មាន​អត្ថន័យ​សម្រាប់​ការ​បំ​បែក​ឯកទគ្គកម្ម​ពិភព​លោក​នៅ​លើក​ក្រោយ​ៗ​ ទៀត ដោយ​សង្ឃឹម​ថា នឹង​មាន​ការ​ចូល​រួម​ពី​យុវជន​ឲ្យ​បាន​ច្រើន​កុះ​ករថែម​ទៀត។ បើ​តាមការ​បង្ហើប​ឲ្យ​ដឹង​ពី​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ បាន​ឲ្យ​​ដឹងថា​ កម្ពុជា​នឹង​ត្រៀម​បំ​បែក​ឯកទគ្គកម្ម​ថ្មី​មួយ​ទៀត​នៅ​ព្រឹត្តិការណ៍​លើក​ ក្រោយ​ គឺ​បំ​បែក​ឯកទគ្គកម្ម​ផលិត​អាម៉ុក​យក្ស​៕




No comments:

Post a Comment