Tuesday, November 17, 2020

កិច្ចអន្តរាគមន៍សម្របសម្រួលដោះស្រាយវិវាទបញ្ហារបងផ្ទះដោយបញ្ចប់ទំនាស់ដោយសន្តិវិធី

 កោះកុង៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរបស់ប្រជាពលរដ្ឋដែលកើតមានឡើងដោយសារភាគីទាំងសងខាងជាអ្នកមានផ្ទះជាប់គ្នា ហើយភាគីម្ខាងបានសាងសង់ ជួសជុលផ្ទះរបស់ខ្លួនដែលធ្វើឱ្យផ្ទះរបស់ភាគីម្ខាងទៀតប្រេះ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជាលទ្ធផល បន្ទាប់ពីមានការសម្របសម្រួលដោះស្រាយដែលដឹកនាំដោយលោក សុខ សុទ្ធី ភាគីទាំងសងខាងសុខចិត្តសងសំណង និងទទួលយកសំណងជាប្រាក់ចំនួន២,០០០$ ដើម្បី បញ្ចប់វិវាទ ហើយភាគីដើមបណ្តឹង ដែលបានដាក់ពាក្យបណ្តឹងទៅតុលាការ និងស្ថាប័នពាក់ព័ន្ធ សុខចិត្តដកពាក្យបណ្តឹង ទាំងនោះមកវិញផងដែរ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក សុខ សុទ្ធី បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំង ២គ្រួសារ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សូមឱ្យមានការយោគយល់ចំពោះគ្នាទៅវិញទៅមក និងចូលរួមគោរពច្បាប់ទាំងអស់គ្នា៕






No comments:

Post a Comment