Tuesday, November 17, 2020

រដ្ឋបាលខេត្តស្វាយរៀង ប្រកាសទាត់ចោលទាំងស្រុង រូបភាពដែលAccount ឈ្មោះ chim sophat pageបង្ហោះជារឿងមិនពិតដែលបានញុះញង់រឿងវៀតណាមបោះតង់

 ស្វាយរៀង៖ ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមបញ្ជាក់ថា នៅតំបន់ភូមិសាស្ត្រដែលគ្រប់គ្រងដោយប៉ុស្តិ៍នគរ បាលការពារព្រំដែនសំរោង នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង ពុំមានភាគីវៀតណាមបោះតង់បន្ថែម និងដាក់ទង់ជាតិ ដូចAccount Facebook ឈ្មោះ Chim sophat page បានបង្ហោះនៅថ្ងៃទី១៦ខែ វិច្ឆិកាឆ្នាំ២០២០នោះទេ។

រដ្ឋបាលខេត្តស្វាយរៀង ក៏បានបញ្ជាក់ថា រូបភាពដែលAccount ឈ្មោះ chim sophat pageបង្ហោះ ជារឿងមិនពិត ដែលរដ្ឋបាលខេត្ត សូមទាត់ចោលទាំងស្រុង។ ព្រោះតែការចិញ្ចឹមចិត្តរបស់ក្រុមឧទ្ទាមក្រៅច្បាប់តែងតែប្រឌិតរឿងម្តងហើយម្តងទៀតជាមួយប្រទេសជិតខាង៕



No comments:

Post a Comment