Monday, June 01, 2020

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរខួបលើកទី៧១នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៩នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនានិងទិវាកុមារកម្ពុជាឆ្នាំ២០២០

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈមោះ មុត និងការប្ដេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា។ ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពល កម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសំរាប់ឆ្នាំនេះ ទិវានេះត្រូវបានអាក់ខានមិនបានប្រារព្ធធ្វើឡើង ដោយសារតែមានការរាតត្បាតនៃជម្ងឺកូវីដ-១៩ (covid-19) ដែលកំពុងកើត មានឡើងនៅក្នុងបណ្ដាប្រទេសជាច្រើននៅលើពិភព លោក ដោយក្នុងនោះ រួមទាំងប្រទេសកម្ពុជាផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ទោះបីឆ្នាំ នេះប្រទេសកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈ មនឹងវិបត្តិដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពីជម្ងឺកូវីដ-19 យ៉ាង ណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឲ្យមានការរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះដែលជាការលើកទឹកចិត្តឲ្យបងប្អូនជនរួមជាតិទាំងអស់រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឲ្យកាន់តែប្រសើរឡើង៕



No comments:

Post a Comment