Monday, June 01, 2020

លោក ទៀ បាញ់ និងភរិយាអញ្ជើញសម្ពោធស្ពានបេតុងប្រវែង៦៣៥ ម៉ែត្រ ទទឹង២,៤០ ម៉ែត្រ និងផែថ្មទទឹង១៥ ម៉ែត្រ និងបណ្តោយ៣០ ម៉ែត្រ ស្ថិតនៅឃុំថ្មស

កោះកុង៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងភរិយា ក្នុងពិធីស ម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការស្ពានបេតុងប្រវែង ៦៣៥ ម៉ែត្រ ទទឹង ២,៤០ ម៉ែត្រ និងផែថ្មទទឹង ១៥ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
លោកស្រីអភិបាលខេត្ត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងឃុំនេះភាគច្រើនជាប្រជានេសាទ និងមានការលំបាកក្នុងការដឹកជញ្ជូនផលនេសាទទៅកាន់ខេត្តព្រះសីហនុ នឹងទៅកន្លែងនានាផ្សេងទៀត ក៏ដូចជាចង់ឱ្យប្រជាពល រដ្ឋមានទីកន្លែងសម្រាប់លំហែកាយ និងហាត់ប្រាណដើ ម្បីសុខភាពទើបអ្នកឧកញ៉ា លី យ៉ុងផាត់ ជួយសាងសង់ ស្ពានថ្ម និងផែនេះឡើងដើម្បីសម្រួលក្នុងការប្រកបមុខរ បររបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ។ ក្នុងនាមថ្នាក់ដឹក នាំខេត្ត ថ្នាក់ដឹកនាំស្រុក និងប្រជាពលរដ្ឋនៅទីនេះសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ដែលបានកសាងស្ពានថ្មីនេះ។
លោកស្រី មិថុនា ភូថង បានបញ្ជាក់ថា បច្ចុប្បន្នស្រុកបូ ទុមសាគរ មានការអភិវឌ្ឍន៍រីកចម្រើនលើវិស័យសេដ្ឋ កិច្ច និងសង្គមកិច្ចដោយមានហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ផ្លូវថ្នល់ មណ្ឌលសុខភាព សាលារៀន វត្តអារាម។ល។ សមរម្យសម្រាប់សម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ រីឯការវិនិយោគលើវិស័យឯកជនវិញក៏មានការរីកចម្រើនជាបន្តបន្ទាប់ដូចជាការវិនិយោគរបស់ក្រុមហ៊ុន ញូញៀន ឌីវើឡុបមេនថ៍ គ្រុប ខូអិលធីឌី ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើនទៅលើទឹកដីស្រុកបូទុមសាគរ និងស្រុកគីរីសាគរ។
លោកស្រីអភិបាលខេត្ត បានបន្ថែមថា ចំពោះផ្នែកសន្តិ សុខសណ្ដាប់ធ្នាប់សាធារណៈវិញ ត្រូវបានគណៈបញ្ជា ការឯកភាពរដ្ឋបាលគ្រប់ថ្នាក់បានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយរក្សាបាននូវសុខសណ្ដាប់ ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ៕






No comments:

Post a Comment