Friday, March 15, 2019

អភិបាលខេត្តកំពង់ចាម ជំរុញមន្ត្រីបច្ចេកទេស ចុះជួសជុសអណ្តូងស្នប់ដល់អ្នកស្រុកដើម្បីធានាទឹកស្អាតប្រើប្រាស់

កំពង់ចាម៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្រ្តីបច្ចេកទេសទឹកស្អាតនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានចុះជួសជុលអណ្តូងស្នប់ ចំនួន៨អណ្តូង នៅក្នុងភូមិកាប៉ាល់ ភូមិពោធិ៍ស្ទៀង ភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ សម្រេចបាន១០០%។
យុទ្ធនាការចុះជួសជុសអណ្តូងស្នប់នេះដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់​ទឹកពេលវេលា អនាម័យតាមតម្រូវការ និងបង្ការខ្លាចមានបញ្ហាកង្វះទឹកប្រើប្រាស់ដូចឆ្នាំ២០១៦ម្តងទៀត ។

លោក អ៊ិង វិសុទ្ធិ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា មន្រ្តីបច្ចេកទេសទឹកជនបទ នឹងបន្តចុះមើលស្ថានភាពនៅតាមតំបន់ដែលជួបប្រទះបញ្ហាកង្វះទឹក និងគ្មានប្រភពទឹក​សម្រាប់ផ្គត់ផ្គង់​នៅរដូវប្រាំង ដើម្បីជួយសម្រួលរាល់ទុក្ខលំបាករបស់ពលរដ្ឋនៅតាមតំបន់ប្រឈមទាំងអស់​ទូទាំងខេត្តកំពង់ចាម ៕



No comments:

Post a Comment