Friday, March 15, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េដែលមានឆន្ទៈបន្តជួយដល់ការកសាងនិងអភិវឌ្ឍន៍កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េដែលមានឆន្ទៈបន្តជួយដល់ការចំណាយកាន់តែធំក្នុងការកសាង និងអភិវឌ្ឍន៍កម្ពុជាជាពិសេសសាធារណរដ្ឋកូរ៉េបានទទួលស្គាល់និងគាំទ្រការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងបន្តនិរន្តរភាពនៃការអភិវឌ្ឍ តាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ។ លោកបានថ្លែងដូចនេះនៅក្នុងសន្និសីទរួមគ្នាបន្ទាប់ពីលោក និងលោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង ដែលធ្វើឡើងនៅវិមានសន្តិភាព។
ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងសារធាណរដ្ឋ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានាធិបតីកូរ៉េ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យសំដៅ ជំរុញថែមទៀតនូវទំនាក់ទំនងរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនៃទំនាក់នងលើកគ្រប់វិស័យរួមមាន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ទេសចរណ៍ និងវិស័យអប់រំ រវាងប្រទេសយើងទាំងពីរ។ កម្ពុជា-សាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាជំរុញកិច្ចប្រឹងប្រែងទំហំពាណិជ្ជកម្មទ្វេភាគីថែមទៀត ដែលបើកទីផ្សារឱ្យទូលាយជាងមុនសម្រាប់ផលិតផលកម្ពុជា ជាពិសេសផលកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យស័ក្តិសមទៅនឹងសក្តានុពល៕

No comments:

Post a Comment