Friday, March 15, 2019

ពិធីរត់កម្សាន្ត៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៥

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដែលជាថ្ងៃទីមួយនៃពិធីបុណ្យទន្លេ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីរត់កម្សាន្តចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមនៅទីតាំងសួនពុទ្ធិសែននាងកង្រី។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា ពិធីនេះមានអ្នកចូលរួមរត់កម្សាន្តចំនួន ២០០០នាក់ ដែលភាគីច្រើនជាសិស្សានុសិស្សមកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនានាក្នុងខេត្តកំពង់ឆ្នាំង។ នៅចុងបញ្ចប់នៃពិធី ក៏មានការប្រគល់រង្វាន់ដល់ជ័យលាភីលេខ១ លេខ២ លេខ៣ នៃប្រភេទរត់ចំងាយទាំងពីរនេះផងដែរ៕



No comments:

Post a Comment