Monday, October 22, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្កោលទោសក្រុមប្រឆាំងដែលបានគំរាមកំហែងបាញ់ប្រហារដល់ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុបដែលមកទទួលស្វាគមន៍លោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរថា ការខិតខំធ្វើដំណើរពីចម្ងាយមកកាន់ទីនេះដើម្បីជួបសំណេះសំណាលជាមួយរូបលោកដែលមានអ្នកនៅប៊ែលហ្សិកមកពីឆ្ងាយៗ ហើយអ្នកខ្លះធ្វើដំណើរឆ្ងាយណាស់ទម្រាំមកដល់ទីនេះ ដើម្បីស្កាត់មកជួបរូបលោកដោយផ្ទាល់ ប៉ុន្តែជាអកុសលថែមទាំងត្រូវទទួលនូវការគំរាមកំហែងពីក្រុមប្រឆាំងទៀតផង។ លោកបានថ្លែងដូចនេះនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ក្នុងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សា និងរស់នៅប្រទេសក្នុងតំបន់អឺរ៉ុប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងជីវិតរបស់លោក លោកនឹកស្មានមិនដល់ទេថា នៅពេលដែលគេមិនទាន់បានកាន់អំណាចផងនោះ បែរជាគេហ៊ានគំរាមប្រជាពលរដ្ឋ ដែលគ្រាន់តែមកទទួលនាយករដ្ឋមន្រ្តីប្រទេសរបស់ខ្លួន ហើយប្រមាថទៅដល់ការបាញ់ថែមទៀត ចុះទម្រាំគេមានអំណាចអាចបញ្ជាកងកម្លាំងប្រដាប់អាវុធទៀតនោះ តើនឹងមានរឿងអ្វីខ្លះ?៕





No comments:

Post a Comment