Monday, October 22, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា កិច្ចការធំសម្រាប់ប្រទេសយើងគឺរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កិច្ចការធំសម្រាប់ប្រទេសយើង គឺរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ នេះជាបញ្ហាគន្លឹះធំបំផុតសម្រាប់ប្រទេសជាតិយើង ក៏ដូចជាប្រទេសទាំងអស់នៅលើពិភពលោក។ ដូច្នេះភារកិច្ចចម្បងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ត្រូវធ្វើយ៉ាងម៉េចរក្សាស្ថិរភាពនយោបាយផង និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផង។​ លោកបានថ្លែងដូចនេះនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក នាថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០១៨ក្នុងសំណេះសំ​ណាល​ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សា​ និងរស់នៅប្រទេសក្នុងតំបន់អឺរ៉ុប។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ជាភ័ព្វសំណាងណាស់ឆ្នាំនេះ ដែលកំណើនសេដ្ឋកិច្ចកម្ពុជាឈានឆ្ពោះទៅរក ៧,២% ដែលស្ថាប័នហិរញ្ញវត្ថុធំៗ គេចាត់ទុកថាជាប្រទេសលេខ១ នៅក្នុងក្របខណ្ឌអាស៊ី ប៉ាស៊ីហ្វិក វៀតណាមជាប់ចំណាប់ថ្នាក់ទី២ គឺ ៦,៨%  ហើយអត្រាប្តូរប្រាក់មានស្ថិរភាព និងអត្រាអតិផរណាត្រឹមតែ ២,៨%តែប៉ុណ្ណោះ៕




No comments:

Post a Comment