Friday, September 21, 2018

ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចបើកកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងនៃការធ្វើបច្ចុប្បន្នភាពកម្រងសេវាសាធារណៈ

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅបន្ទប់ប្រជុំត្រយ៉ងនៃទីស្ដីការក្រសួង​បរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខា ធិការ ក្រសួងបរិស្ថាន បានដឹកនាំក្រុមការ​ងារជំនាញក្រសួងបរិស្ថានជួបប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងនៃការធ្វើបច្ចុប្បន្នភាពកម្រងសេវាសាធារណៈរបស់ក្រសួងបរិស្ថាន ។
ជាលទ្ធផលអង្គប្រជុំ បានឯកភាពជាគោលការណ៍លើចំណុចសំខាន់មួយចំនួនរួមមាន៖ (១)កែសម្រួលតម្លៃសេវាមានស្រាប់មួយចំនួន (២)បន្ថែមសេវាថ្មីមួយចំនួនទៅក្នុងកម្រងសេវា (៣)ផ្ទេរសេវាមួយចំនួនទៅឲ្យមន្ទីរបរិស្ថានជាអ្នកអនុវត្ត និង (៤) លុបចោលសេវាមួយចំនួន៕





No comments:

Post a Comment