Monday, March 26, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលមានប្រជាប្រិយភាពបំផុតរបស់កម្ពុជា ទទួលងារជា «នាយករដ្ឋមន្រ្តីថ្ពាល់ផ្អែម »

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសទន្ទឹងរង់ចង់សុំថត Selfie, សុំចាប់ដៃ, សុំឱប, សុំថើបគ្រប់ទីកន្លែងដោយសារការគោរពស្រឡាញ់អស់ពីបេះដូងរបស់ពួកគេ។ តាមរយៈការចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីនាពេលកន្លងមក លោកតែងតែមានពេលវេលាដើម្បីបានថតរួបជាមួយពួកគេ ហើយពួកគេភាគច្រើនបានឱប និងថើបលើថ្ពាល់របស់លោកដែលមានពេលខ្លះបានបន្សល់ទុកនូវស្នាមក្រែមផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងថា ប្រហែលជាថ្ពាល់របស់លោកផ្អែមហើយទើបកម្មករកម្មការិនីតែងតែបន្សល់ទុកនូវស្នាមក្រែមជានិច្ច ហើយលោកបានបន្តថា ស្នាមក្រែមដែលបន្សល់ទុកដោយកម្មការិនី គឺងាយនឹងលុបជ្រះជាងស្នាមក្រែមរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្រ្តាលីខ្លាំងណាស់ដែលពិបាកនឹងលុបជ្រះ។

គួរបញ្ជាក់ថា ថ្មីៗនេះតាមការសិក្សាស្រាវជ្រាវរបស់កាសែតបរទេស Burson-Marsteller on World Leaders on Facebook 2017 គឺបានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាវរៈជននយោបាយកម្ពុជាដ៏មានប្រជាប្រិយភាពដែលទទួលបានការទាក់ទាញពលរដ្ឋជាង ៥៨ លាននាក់ ទទួលបានចំណាត់ថ្នាក់ពិភពលោកធំទី៣ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump និង ប្រធានាធិបតីឥណ្ឌា Narendra Modi៕









No comments:

Post a Comment