Monday, March 26, 2018

កាកបាទក្រហមកម្ពុជាសម្តែងការគួរសម និងបំពាក់គ្រឿងឥស្សរិយយសមេដាយសហមេត្រី ថ្នាក់សេនា ជូន លោក រ៉េ ស៊ូអ៊ី ម្ចាស់មូលនិធិអង្គការ Camsafe

នៅថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលជួបសម្តែងការគួរសម និងបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ថ្នាក់សេនា ជូន លោក រ៉េ ស៊ូអ៊ី (Dr. REY SHUEY) ម្ចាស់មូលនិធិអង្គការ Camsafe ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះអង្គការ Camsafe ដែលជាដៃគូ សហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជាលើការងារសុវត្ថិភាពចរាចរណ៍ ការងារគ្រប់គ្រងគ្រោះ មហន្តរាយ និងការងារសុខភាព។

ជាមួយគ្នានោះ លោក រ៉េ ស៊ូអ៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលមាន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងចូលរួមចំណែក ការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាផងដែរ ៕



No comments:

Post a Comment