Monday, March 26, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវជាថ្មីម្តងទៀតចំពោះប្រជាពលរដ្ឋកម្ពុជានៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីកម្ពុជាទទួលបានសន្តិភាពនិងការអភិវឌ្ឍន៍ទៅមុខជាបន្តទៀត។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានប្រវែង ៨៥គីឡូម៉ែត្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការអំពាវនាវរបស់លោកពុំមែនជាការឃោសនាឡើយ ប៉ុន្តែលោកនិយាយក្នុងនាមជានាយករដ្ឋមន្រ្តីដែលកើតឡើងដោយសារការបោះឆ្នោតគាំទ្ររបស់ប្រជាជនទូទៅចំពោះគណបក្សប្រជាជនកម្ពុជា៕











No comments:

Post a Comment