Thursday, January 11, 2018

លទ្ធិប្រជាធិបតេយ្យគឺជាគន្លឹះនៃការរួបរួមរបស់អឺរ៉ុប

នយោបាយអឺរ៉ុប គិតមកដល់ឆ្នាំ ២០១៨ នេះ គឺពោរពេញទៅដោយភាពមិនច្បាស់លាស់។ ន​យោ​បាយនៅប្រទេសធំៗនៅអឺរ៉ុបត្រូវបានជាប់គាំង ឬទំនងជាឈានដល់ផ្លូវទាល់។ មានតែបា​រាំ​ង​មួយប៉ុណ្ណោះដែលមានសុទិដ្ឋិនិយម និងកម្លាំងជាងគេ។  អាឡឺម៉ង់ ប្រទេសឈានមុខគេផ្នែកសេ​ដ្ឋកិច្ចរបស់អឺរ៉ុប មិនទាន់ឯកភាពគ្នាក្នុងការបង្កើតរដ្ឋាភិបាលមួយច្បាស់លាស់នៅឡើយ។ កិច្ច​ពិភាក្សារវាងគណបក្ស Christian Democrats និងគណបក្ស Social Democrats ស្តីអំពីការបង្កើតរដ្ឋាភិបាលចម្រុះដែលមានភាគីទីបីនោះ បានចាប់ផ្តើមកាលពីម្សិលមិញហើយ។ កិច្ចព្រមព្រៀងនៃរដ្ឋាភិបាលចម្រុះ អាចមានរយៈពេលយូរ ហើយបើទោះបីជាទទួលបានជោគជ័យក៏ដោ​យ ក៏កិច្ចព្រមព្រៀងនោះ ហាក់ដូចជាមិនសូវល្អនោះដែរ ហើយការបែកបាក់ទំនងជាមានកាន់តែច្រើន​ជារដ្ឋាភិបាលចម្រុះដែលមានតែពីរភាគី។ ក៏ប៉ុន្តែ សេដ្ឋកិច្ចរបស់អាឡឺម៉ង់នៅតែខ្លាំង ហើ​យ​តាម​ការព្យាករណ៍គឺរឹងមាំសម្រាប់ឆ្នាំនេះ។ ផ្ទុយទៅវិញ កំណើនសេដ្ឋកិច្ចរបស់អ៊ីតាលី ដែ​លងើបតិច​តួចចេញពីភាពលំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅតែពឹងផ្អែកភាគច្រើនលើរដ្ឋាភិបាល​ដែលកើតចេញពីការបោះឆ្នោតថ្ងៃទី៤ ខែមីនា។

នៅប្រទេសអេស្ប៉ាញ ការព្យាករណ៍កំណើនសេដ្ឋកិច្ច ត្រូវបានកាត់បន្ថយពី ២,៦ ភាគរយ មកត្រឹម ២,៣ ភាគរយ ដោយតែសារបញ្ហារវាងរដ្ឋាភិបាលទីក្រុង Madrid និងតំបន់ Catalonia ដែលចង់​ផ្តាច់ខ្លួន។ ប្រទេសប៉ូឡូញ ដោយមានប្រជាជន ៣៨,៥ លាននាក់ ត្រូវបានជាប់គាំងនៅក្នុងជ​ម្លោះ​ផ្នែកសីលធម៌ដ៏ខ្លាំងមួយជាមួយសហភាពអឺរ៉ុប។ ហើយចក្រភពអង់គ្លេសវិញ ជាក់ច្បាស់​ គឺចាក​ចេញពីសហភាពអឺរ៉ុបហើយ។ ក៏ប៉ុន្តែ ក្តីសង្ឃឹមនៅតែមាន ស្ថិតក្រោមគោលការណ៍ “កាន់តែខិត​ជិតសហភាព” ហើយថា ក្តីសង្ឃឹមនេះ ផ្តោតសំខាន់លើលោក Emmanuel Macron ដែលបដារបស់គណបក្ស Marche របស់គាត់ ដែលសរសេរថា Let’s go នោះ គឺជាគន្លឹះនៃការបំផុសចលនាឡើង។ ផែនការរបស់គាត់សម្រាប់សហភាពមិនត្រឹមតែមុតមាំ និងមានគោលបំណងធ្វើស​មាហរណកម្មសេដ្ឋកិច្ចនោះទេ ថែមទាំងរៀបចំដើម្បីការពារប្រជាជនអឺរ៉ុបផងដែរ។ ផែនការនេះ​អាចនឹងលំបាកខ្លាំង ក៏ប៉ុន្តែយ៉ាងហោចណាស់ក៏អាចចាក់បញ្ចូលសុទិដ្ឋិនិយមទៅក្នុងសហភាព​អឺរ៉ុបបានដែរ។

ផែនការនេះដែរ មានការគាំទ្រច្រើនពីប្រទេសផ្សេងៗទៀតនៅអឺរ៉ុប គណបក្សSocial De​mo​cr​at​s របស់អាឡឺម៉ង់ ដែលដឹកនាំដោយអតីតប្រធានសភាអឺរ៉ុបគឺលោក Martin Schulz បា​ន​សាទរឱ្យ​មាន “ប្រទេសអឺរ៉ុបកាន់តែច្រើន” ហើយអ៊ីតាលី ក្រុមនយោបាយថ្មីក៏បានអំពាវនាវផង​ដែរ។ ដូចលោ​ក Macron ដែរ អតីតរដ្ឋមន្រ្តីការបរទេសបារាំងលោក Emma Bonino ក៏ចង់សហ​រដ្ឋអឺរ៉ុប United States of Europe ដែរ។  ផែនការរបស់លោក Macron អាចខ្វះភាពជាមជ្ឈ​ម​ណ្ឌល និងធាតុផ្សំសំខាន់ ដែលនឹងផ្តល់ដល់ពួកគេនូវឱកាសជោគជ័យមួយ។ ពួកគេបានរៀប​ចំ​ផលប្រ​យោ​ជន៍ដោយការធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំង ក៏ដូចជាគាំទ្ររូបិយវត្ថុអឺរ៉ូ។ អ្នក​សេដ្ឋកិច្ចមួយ​ចំនួនមានជំនឿថា ប្រាក់អឺរ៉ូនឹងបែកបាក់កាន់ខ្លាំង បើសិនជាមិនមានការគាំទ្រពីធ​នា​គារកណ្តា​លនៃប្រទេសអឺរ៉ុបនីមួយនោះទេ។ ខណៈដែលសហភាពអឺរ៉ុបស្ថិតក្នុងស្ថានភាពមិន​ច្បាស់​លា​ស់នូវឡើយនោះ រូបិយវត្ថុរបស់ខ្លួនក៏នៅតែបែកបាក់ដដែល។

យើងគួរឆ្លុះបញ្ចាំងនូវអត្ថន័យនៃពាក្យសមាហរណកម្ម។ វាមានន័យថា ប្រជាជនអឺរ៉ុបនឹងត្រូវទទួ​ល​រដ្ឋាភិបាលមួយ ដែលគ្រប់គ្រងយ៉ាងហោចណាស់វិស័យសេដ្ឋកិ​ច្ចហិរញ្ញវត្ថុ និងការសម្រេចចិត្ត​ដែលផ្តល់ផលប្រយោជន៍ដល់ចំណូល ការងារ និងផលប្រយោជន៍ផ្សេងៗទៀតរបស់ពួកគេ។ ទោះ​បីជាយ៉ាងណាក៏ដោយ ជំហរនៃការឆ្ពោះទៅរកភាពជាមជ្ឈមណ្ឌល និងការកាត់បន្ថយរដ្ឋបាល​ជាតិបន្ថែមទៀត ដើម្បីគាំទ្រដល់ការពង្រីកសហភាពអឺរ៉ុបនោះ មិនទំនងជាដំណើរការទេ។ កិច្ចព្រមព្រៀងក្នុងការប្រើប្រាស់ប្រាក់អឺរ៉ូ ទាមទារឱ្យមានការគាំទ្រកាន់តែខ្លាំង ជាជាងបញ្ហារូបិយវត្ថុបច្ចុប្បន្នទៅទៀត។​

កិច្ចព្រមព្រៀងពាណិជ្ជកម្មរួមមួយនៅតែកើតមាន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ក្នុងពេលបច្ចុប្បន្ន ត្រូវបានធ្លាក់ក្នុងស្ថានភាពមិនច្បាស់លាស់ ស្ថិតក្រោមប្រធានាអាមេរិក លោក Donald Trump ដែលកត្តានេះបង្ហាញថា កិច្ចព្រមព្រៀងបែបនេះ អាចសមស្របទៅនឹងរដ្ឋាភិបាលដោយឡែកៗគ្នា៕

(ប្រភព : Reuters ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨)


No comments:

Post a Comment