Thursday, January 11, 2018

ប្រមុខដឹកនាំប្រទេសទាំង៥ បានអញ្ជើញទស្សនាពិព័រណ៌សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang) ដោយក្តីរំភើប

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ មុននឹងអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំផ្លូវការ មេគង្គ-ឡានឆាង លើកទី ២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក Li Keqiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយថ្នាក់ដឹកនាំប្រទេសទាំង៤ទៀត បានអញ្ជើញទស្សនាពិព័រណ៌សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang) ដែលបានរៀបចំឡើងនៅក្នុងបរិវេណវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពិព័រណ៌នេះនឹងរក្សាទុកសម្រាប់សិស្សនិស្សិតចូលទស្សនារយៈពេល១០ ថ្ងៃបន្ទាប់ពីពេលបើកពិព័រណ៌ផ្លូវការនៅថ្ងៃនេះ។ នៅក្នុងការតាំងពិពរណ៌នេះ គឺមានបង្ហាញជូនសកម្មភាពអភិវឌ្ឍជាច្រើននៃប្រទេសក្នុងតំបន់ទន្លេមេគង្គ និងទន្លេឡានឆាងដែលទាក់ទងទៅនឹងវិស័យកសិកម្ម គមនាគមន៍ បច្ចេកវិទ្យា និងវិស័យផ្សេងៗជាច្រើនទៀត។ លើសពីនេះ ពិព័រណ៌នេះក៏មានការបង្ហាញពីចក្ខុវិស័យ និងគម្រោងអភិវឌ្ឍនានានៃប្រទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងផងដែរ៕









No comments:

Post a Comment