Thursday, December 07, 2017

ថ្នាក់ដឹកនាំខេត្តបាត់ដំបង ពិភាក្សាការងារជាមួយគណៈប្រតិភូតំបន់​ Ocitanie​ ប្រទេសបារាំង​ ស្តីពីការពង្រឹង​កិច្ចសហការជាមួយ​ខេត្តបាត់ដំបង​

បាត់ដំបង៖ លោក ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូតំបន់ Ocitanie ប្រទេសបារាំង ស្តីពីការពង្រឹងកិច្ចសហការជាមួយខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

កិច្ចប្រជុំពិភាក្សានេះផ្តោតសំខាន់លើកិច្ចពង្រឹង និងផ្តល់សេវាផ្នែកច្បាប់ដល់ប្រជាពលរដ្ឋដែលមិនមានលទ្ធភាពស្វែងរកមេធាវីសម្រាប់ប្រឹក្សាយោបល់ ជាពិសេសស្ត្រី ។ មួយទៀតគឺផ្តោតលើវិស័យកសិកកម្ម និងការផលិតចំណីសត្វនៅក្នុងខេត្តបាត់ដំបង ព្រមទាំងជម្រុញឲ្យប្រជាពលរដ្ឋ កសិករ ដាំដំណាំ ដែលជាវត្ថុធាតុដើមសម្រាប់កែច្នៃទៅជាចំណីសត្វ ដែលមានគម្រោងអាចផលិតបានប្រមាណ ២៥០ពាន់តោន ក្នុងមួយឆ្នាំ៕




No comments:

Post a Comment