Thursday, December 07, 2017

រុស្ស៊ីនិយាយថា ត្រៀមខ្លួនជាស្រេចដើម្បីដាក់ឥទ្ធិពលទៅលើកូរ៉េខាងជើង

រុស្ស៊ីបានទាក់ទងជាមួយកូរ៉េខាងជើងជាចំហ ហើយរដ្ឋាភិបាលម៉ូស្គូត្រៀមខ្លួនជាស្រេចដើម្បី ដាក់ឥទ្ធិពលរបស់ខ្លួនទៅលើកូរ៉េខាងជើង នេះបើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន IRA បានលើកសម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Igor Morgulov បាននិយាយកាលពីថ្ងៃអង្គារ។
គាត់ត្រូវបានគេលើកសម្តីឡើងថា កូរ៉េខាងជើងកំពុងតែស្វែងរកការពិភាក្សាដោយត្រង់ជា មួយអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលខ្លួនត្រូវការឱ្យមានការធានាសន្តិសុខពី ចិន និងរុស្ស៊ី។
នៅឯក្រុងវ៉ាស៊ីនតោនឯណោះវិញ អ្នកនាំពាក្យជាស្ត្រីនៃក្រសួងការបរទេសអាមេរិកលោកស្រី Katina Adams បាននិយាយថា រដ្ឋបាលលោក Trump នៅតែចង់ឱ្យមានដំណោះស្រាយដោយសន្តិភាពតាមបែបការទូត ចំពោះការគំរាមកំហែងពីគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង ក៏ប៉ុន្តែបែរជាប្រាប់ទីភ្នាក់ងារ Reuters ថា កូរ៉េខាងជើងបានបង្ហាញទង្វើរបស់ខ្លួនថា ខ្លួនមិនចាប់អារម្មណ៍នៅក្នុងការចរចាឡើយ។ យើងត្រូវតែបន្តការផ្តោតទៅលើការបង្កើនតម្លៃសម្រាប់ កូរ៉េខាងជើងដើម្បីបន្តអភិវឌ្ឍន៍ទៅមុខនូវកម្មវិធីអាវុធប្រល័យលោក៕
ប្រភព : Channel News Asia/ Reuters ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧

No comments:

Post a Comment