Thursday, December 07, 2017

លោក សុខ ឥសាន បង្ហាញពីសកម្មភាពក្បត់ជាតិនៅកម្ពុជា

នៅថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០១៧នេះ​ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា
សកម្មភាពក្បត់ជាតិនៅកម្ពុជា បានកេីតមានឡេីង មិនមែនទេីបតែពេលនេះទេ គឺបានកេីតឡេីងតាំងពីឆ្នាំ​១៩៥៩មកម៉្លេះ ដែលពេលនោះមានជនម្នាក់ឈ្មោះ សម សារី បានប្រព្រឹត្តអំពេីក្បត់ជាតិដោយសារតែជននេះបានដាក់ខ្លួនធ្វេីជាអាយ៉ងបរទេស រុកគួនការដឹកនាំប្រទេសរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជាសម័យដ់សង្គមរាស្ត្រនិយម។

លោក សុខ ឥសាន បានបន្តថា ក្រោយពីបរាជ័យក្នុងការអូសទាញសម្តេចព្រះប្រមុខរដ្ឋឱ្យធ្វេីជាអាយ៉ងបរទេសដូចខ្លួនមិនបាន ជននេះបានបង្កប់គ្រាប់បែកដៃមួយគ្រាប់នៅក្នុងកញ្ចប់វត្ថុអានុស្សាវរីយ៍ផ្ញេីចូលព្រះបរមរា ជវាំង ធ្វេីឱ្យផ្ទុះស្លាប់មន្ត្រីរាជវាំងម្នាក់។ ដោយភ័យខ្លួន ជននេះបានរត់ភៀសខ្លួនទៅទីក្រុងព្រៃនគរ ដូរឈ្មោះជា ង្វៀង យុាំងសាម ជាជនជាតិវៀតណាមរស់នៅទីនោះរហូតដល់ស្លាប់តៃហោងនៅទីនោះទៅ។

លោក សុខ ឥសាន បានទម្លាយថា ជនក្បត់ជាតិបានបន្សល់ទុកដំណក់ឈាមម្នាក់ ឈ្មោះ សម រង្ស៊ី ដែលបច្ចុប្បន្នគឺជាទណ្ឌិតបាន និងកំពុងរត់ភៀសខ្លួនដេីររស់នៅពនេចរនៅតាមបណ្តាប្រទេស ធ្វេីសកម្មភាពបំផ្លាញប្រទេសជាតិខ្លួនឯងជាបន្តបន្ទាប់ តែមិនបានសម្រេចផលរហូតដល់ចុងក្រោយនេះ បានលក់ក្បាលឱ្យបរទេសដូចឪពុក ធ្វេីសកម្មភាពបំផ្លាញលទ្ធិប្រជា​ធិបតេយ្យ និងនីតិរដ្ឋ ដែលឈានដល់បំផ្លាញសន្តិភាពនៅកម្ពុជានិងសេចក្តីរស់នៅប្រកបដោយសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ប៉ុនប៉ងនាំយកគ្រោះមហន្តរាយពីអតីតកាលមកដាក់នៅកម្ពុជាជាថ្មីទៀតនៅកម្ពុជា តាម​រយៈ​បដិវត្តន៍ពណ៌ ដូចបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា។

លោក សុខ ឥសាន បានបង្ហាញឆន្ទៈថា ប្រជាជនកម្ពុជា បដិសេធយ៉ាងដាច់អហង្ការនូវអំពេីនិងសកម្មភាពក្បត់​ជាតិរបស់ជនក្បត់ជាតិរូបនេះ មិនឱ្យមានវត្តមាននៅកម្ពុជាជាដាច់ខាត ហេីយសំណូមពររាជ​រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាចាត់វិធានការណ៍សមស្របទប់ស្កាត់កុំឱ្យជនក្បត់​ជាតិនេះបានមកជាន់ទឹកដីកម្ពុជាឱ្យបានជាដាច់ខាតដេីម្បីកុំឱ្យជននេះមានឱកាសបំផ្លាញជាតិទៀត៕

No comments:

Post a Comment