Thursday, December 07, 2017

ក្រសួងមហាផ្ទៃប្រកាសឱ្យមានការសម្របសម្រួលក្នុងការរៀបចំការប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំសង្កាត់

នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងហាផ្ទៃបានចេញលិខិតមួយច្បាប់ដោយជម្រាបមកអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ស្តីពីការរៀបចំប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សា មេឃុំ សង្កាត់ជំនួសតំណែងទំនេរផ្អែកតាមប្រកាសរបស់ក្រសួងមហាផ្ទៃ។

នៅក្នុងលិខិតដដែលនោះ បានបញ្ជាក់ថា អភិបាលរាជធានី ខេត្ត ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្របសម្រួលនិងគាំទ្រដល់ក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗឱ្យរៀបចំការប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលក្រសួងមហាផ្ទៃចេញប្រកាសទទួលស្គាល់ឱ្យបានទាន់ពេលវេលា។

សូមអានលិខិតរបស់ក្រសួងមហាផ្ទៃខាងក្រោម៖



No comments:

Post a Comment