Thursday, December 07, 2017

ពាក្យបណ្តឹងប្តឹងទណ្ឌិត សម រង្ស៊ី ពាក់ព័ន្ធនឹងអំពើញុះញង់កងទ័ពបានដាក់ទៅសាលាដំបូងរាជធានីភ្នំពេញរួចហើយ

នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោក វង្ស ភក្តី មេធាវីរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចហើយ ពាក់ព័ន្ធនឹងអំពើញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំស្របច្បាប់ ដែលធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា៖ «នៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៧នេះ ឈ្មោះ សម រង្ស៊ី បានញុះញង់ឱ្យកងកម្លាំង កុំឱ្យស្តាប់បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបានប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើឱ្យខូចទឹកចិត្តកងទ័ព ដែលអំពើនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត»៕

សូមអានពាក្យបណ្តឹងដូចខាងក្រោម៖



No comments:

Post a Comment