Tuesday, October 03, 2017

ខេត្តព្រះសីហនុ រៀបចំពិធីបិទសិក្ខាសាលា ស្តីពីតួនាទីយុវជន ដើម្បីក្លាយជាអ្នកដឹកនាំ

ព្រះសីហនុ៖ ខេត្តព្រះសីហនុ រៀបចំពិធីបិទសិក្ខាសាលា ស្តីពីតួនាទីយុវជន ដើម្បីក្លាយជាអ្នកដឹកនាំ នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៧ ដែលរៀបចំដោយ អង្គការសហព័ន្ធសន្តិភាពសកល យូភីអេហ្វ (UPF) ក្រោមអធិបតីភាព លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក អ៊ុក ដាមរី ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងទូតសន្តិភាពរបស់សហព័ន្ធ យូភីអេហ្វ លោក ហាជីមិ សៃតុ នាយកសហព័ន្ធ យូភីអេហ្វ ប្រចាំឥណ្ឌូចិន។

នាឱកាសនោះលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសំដែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងពីធីបិទវគ្គសិក្ខាសាលា ក្រោមប្រធានបទ “តួនាទីយុវជន ដើម្បីក្លាយទៅជាអ្នកដឹកនាំ សម្រាប់ការកសាងគ្រួសារ សង្គម ប្រទេសជាតិ និងសន្តិភាព” ។ លើសពីនេះទៀត ក្រោយពីបញ្ចប់ពិធីបិទវគ្គ និងមានភ្ជាប់នូវកម្មវិធីជិះកង់បង្ហាញ ដើម្បីសន្តិភាព។

លោកអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អ៊ុក ដាមរី ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាទូតសន្តិភាពសហព័ន្ធ យូភីអេហ្វ (UPF) រួមជាមួយលោកអនុរដ្ឋលេខាធិការ និងជាទីប្រឹក្សាសហព័ន្ធ យូភីអេហ្វ កម្ពុជាដែលបានបង្កើតនូវសិក្ខាសាលានេះឡើង ក្នុងន័យបង្ហាញឲ្យឃើញពីទំនាក់ទំនង និងសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋបាលខេត្តព្រះសីហនុ និងជាមួយអង្គការសហព័ន្ធសន្តិភាពសកល-កម្ពុជា ដែលបានផ្តោតទៅលើយុវជន ដែលនាពេលអនាគតនឹងក្លាយជាអ្នកដឹកនាំប្រកបដោយមនសិកាជាតិ ចំណេះដឹង សមត្ថភាព និងភាពអង់អាច៕




No comments:

Post a Comment