Tuesday, October 03, 2017

លោក សុខ ឥសាន៖ បើគ្មានកំហុស មិនត្រូវសមត្ថកិច្ចចាប់ខ្លួនទេ

នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជកម្ពុជាបានបញ្ជាក់ថា ជាទូទៅជនជាប់ចោទមិនដែលសារភាពងាយៗចំពោះកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តនោះទេ លុះត្រាតែសមត្ថកិច្ចមានភស្តុតាង ឯកសារ និងសាក្សីច្បាស់លាស់ណាស់ ដែលមិនអាចប្រកែកបាន ទើបនៅស្ងៀម មិនហ៊ានប្រកែកតទៅទៀត ។

លោក សុខ ឥសាន បានបន្តថា បញ្ហានេះក៏មិនខុសអីនឹងករណីលោក កឹម សុខា ដែរ ។ សំណុំរឿងនេះត្រូវបានបញ្ចេញជាសាធារណៈ ដោយសំដីខ្លួនឯងផ្ទាល់ ប្រកបដោយមោទនភាពខ្ពស់ណាស់ ដោយសារអាងលើមហាយក្សជាអ្នកប្រើឱ្យធ្វើតាមការចង្អុលបង្ហាញពីអ្នកឯកទេសខាងបដិវត្តន៍ពណ៌ ដែលជាសាស្ត្រាចារ្យល្បីឈ្មោះខាងផ្តួលរំលំរដ្ឋអំណាចបណ្តាប្រទេសស្របច្បាប់ដែលគេមិនពេញចិត្ត ។

លោក សុខ ឥសាន បានបន្តទៀតថា ប្រជាជនកម្ពុជាទូទាំងប្រទេស និងបងប្អូនខ្មែរនៅក្រៅប្រទេសសុទ្ធតែបានដឹង លឺ និងយល់បានថាពិតជាសម្លេងក្រអឺតក្រទមរបស់លោក កឹម សុខា យ៉ាងច្បាស់ក្រឡែត គ្មានការកាត់ត ការបន្លែបន្លំអ្វីទាល់តែសោះ ។ ដូច្នេះ រឿងនេះ មានពិរុទ្ធភាពធ្ងន់ធ្ងរ ទោះបីសាម៉ីជន ប្រកែកយ៉ាងណា ក៏នៅតែជាប់កុនដែរ មិនអាចរួចខ្លួនបានជាដាច់ខាត ។ លោក ក៏បានធ្វើការសន្និដ្ឋានថា បើគ្មានកំហុស បើមិនប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរទេ នោះ សមត្ថកិច្ចមិនចាប់ខ្លួនទេ ៕


No comments:

Post a Comment