Tuesday, October 03, 2017

ប្រធានរដ្ឋសភា លោក ហេង សំរិន អញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ របស់សភាតំបន់អាស៊ីនៅសណ្ឋាគារសុខាភ្នំពេញ

កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១របស់សភាតំបន់អាស៊ី Asian Parliamentary Assembly (APA) បានបើកជាផ្លូវការហើយ នៅថ្ងៃទី០២ និងទី០៣ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញនិងរ៉េស៊ីដង់។ ក្នុងកិច្ចប្រជុំប្រជុំនេះ កម្ពុជាគឺជាម្ចាស់ផ្ទះ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានសភាតំបន់អាស៊ី Asian Parliamentary Assembly (APA) ដែលមានប្រទេសចំនួន២៧ចូលរួម។

កម្មវិធីនៃកិច្ចប្រជុំរួមមាន៖ ការថ្លែងសុន្ទរកថាស្វាគមន៍ដោយលោក ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា ប្រធានក្រុមរដ្ឋសភាជាតិកម្ពុជានៃសភាតំបន់អាស៊ី (APA) និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី Asian Parliamentary Assembly (APA), ការថ្លែងសុន្ទរកថា របស់លោក មហាម៉ាត រ៉េហ្សា ម៉ាជីឌី (Hon. Dr. Mohammad Reza Majidi) អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសភាតំបន់អាស៊ី (APA) និង ការអញ្ជើញថ្លែងសុន្ទរកថាបើកដោយ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានសភាតំបន់អាស៊ី Asian Parliamentary Assembly (APA) ។

បន្ទាប់មក កិច្ចប្រជុំដែលដឹកនាំដោយលោក ងួន ញ៉ិល គឺបានប្រព្រឹត្តទៅ ដោយមានការពិភាក្សាគ្នាយ៉ាងសកម្ម និងផុលផុសទៅលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន២៤ សម្រាប់យកទៅពិភាក្សា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ ដែលធ្វើមុនមួយថ្ងៃ នៃមហាសន្និបាត APA លើកទី១០ នៅប្រទេសទួគី ដើម្បីដាក់ជូនមហាសន្និបាតពិភាក្សា និងអនុម័ត៕








No comments:

Post a Comment