Tuesday, October 03, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការបាញ់សម្លាប់នៅអាមេរិកជាសោកនាដកម្មដែលមនុស្សជាតិគ្រប់ទីកន្លែងរួមទាំងកម្ពុជាមិនត្រូវការឡើយ

(ភ្នំពេញ)៖ ចំពេលដែលសហរដ្ឋអាមេរិករងការបាញ់ប្រហារសម្លាប់មនុស្សរហូតដល់ជិត ៦០នាក់ និងរងរបួសជាង ៥០០នាក់នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមករម្លឹកពី​សារៈសំខាន់បន្ថែមទៀតនៃសុខសន្តិភាពដែលកំពុងគ្របដណ្តប់លើផ្ទៃប្រទេសកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថែមទាំងបញ្ជាក់ទៀតថា ការបាញ់សម្លាប់នៅសហរដ្ឋអាមេរិកព្រមទាំងបញ្ហានានានៅមជ្ឈឹមបូព៌ាមិនមែនជាសេចក្តីត្រូវការរបស់មនុស្សជាតិព្រមទាំងពលរដ្ឋកម្ពុជាផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់លើ Facebook នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះ «កម្ពុជាសន្តិភាព គឺពោរពេញទៅដោយឱកាសគ្រប់យ៉ាងរាល់នូវបញ្ហា និងវិបត្តិទាំងឡាយដែលកំពុងកើតឡើងនៅមជ្ឈឹមបូព៌ាព្រមទាំងបញ្ហាជនភៀសខ្លួន និងការបា​ញ់សម្លាប់មនុស្សនៅសហរដ្ឋអាមេរិកកាលពីម្សិលមិញ គឺជាសោកនាដកម្មដែល​មនុស្សជាតិគ្រប់​ទីកន្លែង រួមទាំងកម្ពុជាមិនត្រូវការឡើយ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានចូលរួមថែរក្សាការពារសន្តិភាព៕






No comments:

Post a Comment