Friday, October 20, 2017

ខេត្តកណ្តាលរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧ ក្នុងស្រុកលើកដែក

កណ្តាល៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧ ក្នុងស្រុកលើកដែក ក្រោមអធិបតីភាពលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំទាំង៧ ក្នុងស្រុក និងប្រជាពលរដ្ឋ ប្រមាណជាង ៦០០ នាក់ផងដែរ។

អភិបាលខេត្តកណ្តាល បានជម្រាបជូននូវរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលសម្រេចបាន៩ខែ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត និងបានលើកឡើងពីសន្តិភាព ស្ថិរភាព សន្តិសុខ ការកើនឡើងនូវកម្រិតជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពជា។ បន្ថែមពីលើនេះ ក៏មានការសួរជាសំណួរ និងសំណូមពរ ពីសំណាក់អ្នកចូលរួមចំនួន០៦នាក់ ព្រមទាំងសំណូមពរតាមរយ:ការសរសេរក្រដាសចំនួន ០២ ដោយបានលើកឡើងជាសំណួរ សំណូមពរ កង្វល់ បញ្ហាប្រឈម និងការសរសេរជាលាយល័ក្ខអក្សរមួយចំនួនទៀតមកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹងបញ្ហាមួយចំនួនក្នុងមូលដ្ឋានផងដែរ។

ជាលទ្ធផល លោកអភិបាលខេត្ត ក៏បានធ្វើការឆ្លើយតប និងដោះស្រាយភ្លាមៗនៅនឹងកន្លែងនូវបញ្ហាមួយចំនួនធំ។ ដោយឡែកបញ្ហាទាំងឡាយណា ដែលពុំអាចដោះស្រាយនៅនឹងកន្លែងបាន លោកបានទទួលយកចាត់ចែងឱ្យជំនាញចុះទៅសិក្សាស្រាវជ្រាវ និងធ្វើការឆ្លើយតប និងដោះស្រាយជូនទៅតាមលទ្ធភាព និងផែនការជាក់លាក់៕







No comments:

Post a Comment