Friday, October 20, 2017

ព្រឹទ្ធសភា បានអនុម័តទាំងស្រុងចំពោះសំណើវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាកម្ពុជា បានបន្តអនុម័តទាំងស្រុងចំពោះ សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មួយទៀតហើយ។

ការសម្រេចអនុម័តជាឯកច្ឆ័ន្ធនេះ បានធ្វើឡើងដោយសំឡេងសមាជិកព្រឹទ្ធសភា៤០ ក្នុងចំណោមព្រឹទ្ធសភាទាំងមូល។

សូមបញ្ជាក់ថា នៅថ្ងៃនេះ ព្រឹទ្ធសភាបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤ ដែលពាក់ព័ន្ធនឹងការបែងចែកអសនៈរបស់ គណបក្សនយោបាយក្នុងរដ្ឋសភាដែលត្រូវរំលាយ។ នេះបើតាមការប្រកាសរបស់ព្រឹទ្ធសភា។
សេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤នោះរួមមាន៖
១-វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២-វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣-វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤-វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕






No comments:

Post a Comment