Friday, July 14, 2017

ក្រុមការងារពន្ធដារខេត្តស្វាយរៀង នាំយកទៀនវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៣ ក្នុងសង្កាត់ចេក

ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ លោក ឥន ទឹម ប្រធានពន្ធដារសាខាខេត្តស្វាយរៀង និងមន្ត្រីរាជការពន្ធដារនៃសាខាពន្ធដារខេត្តស្វាយរៀង និងក្រុមការងារចុះជួយសង្កាត់ចេក បានរៀបចំវេរប្រគេនទៀនវស្សា ចំនួន ០៣ វត្ត ក្នុងនោះមានវត្តចេក, វត្តចំបក់បិទមាស និងវត្តសាមគ្គីឧត្តម ដែលស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ទេយ្យទាន ដែលក្រុមការងារពន្ធដារខេត្តស្វាយរៀង នាំយកទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៣ខាងលើ គឺក្នុងមួយវត្តៗរួមាន៖ ទៀនធំ 2 ដេីម, អង្ករចំនួន ៥០kg, ទឹកត្រី ១យួរ, ត្រីខ ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ប៊ីចេង, ប្រេងឆា, ស្ករស, ទឹកដោះគោ, ទឹកសុទ្ធមួយកេស, ទឹកផ្លែឈើមួយកេស, មីមួយកេស និងថវិកា ១៥០ ០០០៛ ។
ដោយឡែក ក្រុមការងារបានប្រគេនបច្ច័យបន្ថែមចំនួន ៣៣០ ០០០៛ ដើម្បីចូលរួមកសាងកុដិក្នុងវត្តចេក ។ លើសពីនេះទៀត ក្រុមការងារបានជូនថវិកាដល់លោកអាចារ្យ ដូនជី ក្នុងវត្តសរុប ១៣០ ០០០៛ និងជូនក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ស្មៀន និងអ្នកប្រចាំការបក្សសង្កាត់ចេកសរុបចំនួន ១២០ ០០០៛ ៕






No comments:

Post a Comment