Wednesday, February 08, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ព្រះសង្ឃ និងជនរួមជាតិទាំងអស់ ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា « រាជរដ្ឋាភិបាលកំពុងតែបន្តនូវយុទ្ធនាការនៃការបង្រ្គាបការប្រើប្រាស់គ្រឿងញៀន សូមព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ តាមទីអារាមនានា ក៏ដូចជាបងប្អូនជនរួមជាតិ មេត្តាចូលរួមគ្រប់រូបភាព ចំណុចនៅទីនេះ តើត្រូវទុកឱ្យកូនចៅរបស់ខ្លួនចូលទៅពន្ធនាគារ ឬក៏ត្រូវអប់រំកូនចៅរបស់ខ្លួន កុំឱ្យប្រព្រិត្តគ្រឿងញៀន។ នៅប្រទេសហ្វីលីពីន និងប្រទេសដទៃ គឺគេឱ្យសម្លាប់នៅនឹងកន្លែងតែម្តង សង្គ្រាមប្រឆាំងគ្រឿងញៀននៅប្រទេសហ្វីលីពីន ធ្វើឱ្យស្លាប់មនុស្សប្រមាណ ៦ទៅ៧ពាន់នាក់ ទៅហើយ ប៉ុន្តែនៅកម្ពុជាយើងមិនអនុញ្ញាតឱ្យធ្វើបែបនេះទេ ។»
នេះជាការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានៅវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ៕

No comments:

Post a Comment