Wednesday, February 08, 2017

សម រង្ស៊ី កាន់តែបង្ហាញច្បាស់នូវចរិតពិសពុល

កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ សម រង្ស៊ី បានបង្ហាញនូវចរិតពិសពុលរបស់ខ្លួន  តាមរយៈការចង់ប្តឹងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភាពីផែនការ ក៥ ទៅតុលាការអន្តរជាតិ។
ការចង់ដាក់ពាក្យប្តឹងនេះ បានបញ្ជាក់កាន់តែច្បាស់ មិនអាចប្រកែកបាន នូវចេតនាអាក្រក់របស់លោក សម រង្ស៊ី ដែលរហូតមកដល់ពេលនេះ ហើយលោក សម រង្ស៊ី នៅតែប្រមាថអាយុជីវិតប្រជាជនកម្ពុជា ដែលបានបាត់បង់ក្រោមស្នាដៃនៃរបបប្រល័យពូជសាសន៍ប៉ុលពត និងនៅតែតាមព្យាបាទថ្នាក់ ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកដឹកនាំវាយផ្តួលរលំរបបខ្មែរក្រហម ( ប៉ុលពត ) និងដឹកនាំរៀបចំ និងអនុវត្តផែនការ ក៥ ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រទ្បប់មក នៃការកាប់សម្លាប់ប្រជាជនទ្បើងវិញ នៃពួកប្រល័យពូជសាសន៍ប៉ុលពត ។
ដោយសារ សម រង្ស៊ី មិនបានភ្លក្សរស់ជាតិទុក្ខលំបាកក្នុងរបបប្រល័យពូជសាសន៍ ទើបលោក សម រង្ស៊ី គាំទ្រ និងចូលដៃជាមួយរបបនេះ ចង់ឱ្យមានការកាប់សម្លាប់អាយុជីវិតប្រជាជនកម្ពុជា។ ហេតុនេះហើយបានជាលោក សម រង្ស៊ី បែរជាមកចងគំនុំជាមួយ អ្នកដែលវាយផ្តួលរំលំ និងទប់ស្កាត់ការវិលត្រទ្បប់នៃរបបប្រល័យពូជសាសន៍ប៉ុលពត ទើបលោក សម រង្ស៊ី គំរាមប្តឹងម្តងហើយម្តងទៀតមិនឈប់ឈរយ៉ាងនេះ ។
ដោយសារចរិតអាក្រក់បែបនេះហើយបានជាលោក សម រង្ស៊ី បានបញ្ចូលមនោគមវិជ្ជាខ្មែរក្រហមទៅក្នុងកម្មវិធីនយោបាយរបស់គណបក្សខ្លួន។ ហេតុនេះ បានជារឿយៗលោក សម រង្ស៊ី តែងតែលាតត្រដាងជាសាធារណៈថា នៅពេលខ្លួនឈ្នះឆ្នោត ខ្លួននឹងរឹបអូសទ្រព្យសម្បត្តិអ្នកមាន អ្នកឧកញ៉ា យកទៅចែកអ្នកក្រ លប់ចោលកិច្ចសន្យាវិនិយោគបរទេសចេញ លប់បំណុលធនាគារ លប់ថ្លៃជំពាក់បំណុលផ្សេងៗរបស់ប្រជាជន  ធ្វើឱ្យសង្គមកម្ពុជាគ្មានអ្នកមានគ្មានអ្នកក្រ ដូចសម័យប៉ុលពត ។
ហេតុតែមានមហិច្ឆតាចង់បានអំណាច ទោះខូចខាតផលប្រយោជន៍ជាតិ និងផលប្រយោជន៍ ប្រជាជនយ៉ាង ណាក៏ដោយ ក៏លោក សម រង្ស៊ី មិនឈឺក្បាលវិលមុខដែរ ស្របតាមចរិតជាកូនពួកអភិ ជនតាំងពី ពូជពង្សដើមរបស់ខ្លួនមក។
ដូច្នេះ អាចនិយាយបានថា នយោបាយលោក សម រង្ស៊ី គឺជានយោបាយខ្មែរក្រហម ជានយោបាយចងគំនុំ និងជានយោបាយចងកំហឹងចំពោះជាតិសាសន៍ឯង យ៉ាងពិតប្រាកដ៕

No comments:

Post a Comment