Wednesday, February 08, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រម្លឹកពីរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត

ភ្នំពេញ៖   លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា វត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
នាឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរម្លឹកពីរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «គ្រប់ទីអារាមនៅទូទាំងប្រទេសត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង សូម្បីតែជីវិតមនុស្សក៏រក្សាមិនគង់ផង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត។ ដូច្នេះ ៧ មករា មិនត្រឹមតែរំដោះជីវិតមនុស្សទេ ប៉ុន្តែរំដោះសាសនា រំដោះគ្រប់យ៉ាង រំដោះទាំងប្រែត ព្រោះប្រសិនបើរបប ប៉ុល ពត មិនដួលរលំ តើនរណាជាអ្នកបោះបាយបិណ្ឌឱ្យប្រែត »?
ក្រោយថ្ងៃរំដោះក្រោមការប្រឹងប្រែងរួមគ្នាទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានអភិវឌ្ឍ និងរីកចម្រើនឡើងវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃគ្រប់អង្គ និងគណៈកម្មកាអាចារ្យវត្ត និងពុទ្ធបរិស័ទ និងសប្បុរសជននានា  ដែលបានខិតខំកសាងវត្តនេះឡើងវិញ ៕

No comments:

Post a Comment