(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែមករា កន្លងទៅ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាបានចាប់ផ្ដើមកម្មវិធីផ្ទេរតំណែង
ប្រធានគណៈមេធាវីពី លោក ប៊ុន ហុន ជូនលោក សួន វិសាល ។ លោក សួន វិសាល
បានក្លាយជាប្រធានគណៈមេធាវីអាណត្តិទី១១ ជាផ្លូវការ។
កម្មវិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព
លោកទេសរដ្ឋមន្ត្រី ឱម យ៊ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
ជាតំណាងលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ។
ក្នុងពិធីនេះ
ក៏មានការចែកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី
ដល់សិស្សមេធាវីជំនាន់ទី១៣ និងទី១៤ និង
ចែកវិញ្ញាបនបត្រវិក្រឹត្យការវិជ្ជាជីវៈមេធាវីសម្រាប់មេធាវីចូលតាមមាត្រា៣២
ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ៕
No comments:
Post a Comment