Thursday, October 08, 2015

ប្រាក់ឈ្នួលកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៦ និងឡើងដល់ ១៤០ដុល្លារ

យោងតាម​សេចក្តី​ប្រកាស ​របស់ក្រសួង​ការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​ស្តីពីការ​កំណត់ប្រាក់ឈ្នួល​អប្បបរមាសម្រាប់​កម្មករនិ​យោជិត ​ផ្នែកវាយនភណ្ឌ ​កាត់ដេរ​ និងផលិត​ស្បែកជើង សម្រាប់​ឆ្នាំ២០១៦​ បានបញ្ជាក់ថា ​ក្នុងការចរចារ​ថ្ងៃទី០៨ ​ខែតុលា ឆ្នាំ​២០១៥នេះ ​គណៈកម្មការប្រឹក្សាការ​ងារបានស្នើតួ​លេខចំនួន ​១៣៥ដុល្លារអា​មេរិក ​ជូនឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដើម្បីធ្វើការ​ពិនិត្យសម្រេច​លើប្រាក់​ឈ្នួលអប្ប​បរមាសម្រាប់កម្មករ​និយោជិត​ផ្នែកវាយនភ​ណ្ឌ កាត់ដេរ​ និងផលិត​ស្បែកជើង​ ឆ្នាំ២០១៦​។

យោងតាម​របាយការណ៍រ​បស់រដ្ឋមន្ត្រីក្រ​សួងការងារ​ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ​ សម្តេចតេជោ ​ហ៊ុន សែន ​ដែលតែង​តែយកចិត្តទុក​ដាក់ពីសុខទុក្ខ ​និងជីវភាព​រស់នៅសមរម្យ​របស់កម្មករ​ បានសម្រេច​ដំឡើងថែម​៥ដុល្លារទៀត ​ដែលធ្វើឲ្យចំនួន​តួលេខប្រាក់​ឈ្នួលអប្ប​បរមា កម្មករកើន​ដល់១៤០​ដុល្លារ ​នៅឆ្នាំ២០១៦​ខាងមុខនេះ។​

ប្រាក់ឈ្នួល​អប្បបរមាសម្រាប់ ​កម្មករ​និយោជិតផ្នែក​វាយនភណ្ឌ ​កាត់ដេរ​ និងផលិតស្បែ​កជើង ឆ្នាំ២០១៦ ​ដែលមាន​ចំនួន១៤០​ដុល្លារក្នុងមួយខែ​នេះ គឺគិតចាប់​ពីថ្ងៃទី ០១ ​ខែមករា ឆ្នាំ២០១៦​តទៅ។
ទន្ទឹមនឹងនេះ ​ប្រាក់អត្ថប្រ​យោជន៍ផ្សេងទៀត ​ដែលកម្មករ​និយោជិត​ ធ្លាប់ទទួលបា​នកន្លងមកត្រូវបាន​រក្សាទុកដដែល ​មានដូចជាប្រា​ក់សោហ៊ុយធ្វើ​ដំណើរ ​និងស្នាក់នៅចំ​នួន៧ដុល្លារ ក្នុង​មួយខែ ​ប្រាក់រង្វាន់​ធ្វើការទៀត​ទាត់ចំនួន​១០ដុល្លារក្នុង​មួយខែ ​ប្រាក់ថ្លៃបាយ​ធ្វើការបន្ថែម​ម៉ោងដោយស្ម័​គ្រចិត្តចំនួន ​២០០០រៀល ​ក្នុងមួយថ្ងៃ ​និងប្រាក់រង្វាន់​អតីតភាព​ការងារចំនួន២​ដុល្លារ ​ដល់១១ ​ដុល្លារក្នុង​មួយខែ ​សម្រាប់កម្មក​រដែលធ្វើការ​ចាប់ពី២ដល់១​១ឆ្នាំ។ ដូច្នេះជាមធ្យ​មកម្មករនិយោជិត​ម្នាក់ នឹងទទួល​បានប្រាក់បៀវត្សយ៉ា​ងតិចចំនួន​១៥៧ដុល្លារ ដល់​១៦៨ដុល្លារ​ក្នុងមួយខែ៕​




No comments:

Post a Comment