Thursday, October 08, 2015

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋបានចំនួនជាង៤លានប័ណ្ណ

យោងតាម​សេចក្តីជូន​ដំណឹងរបស់​ក្រសួងរៀប​ចំដែនដី ​នគររូបនីយក​ម្ម និងសំណង់ ​ចេញផ្សាយថ្ងៃ​ទី០៦ ​ខែតុលា ​ឆ្នាំ២០១៥ ​អំពីលទ្ធផល​នៃការចែក​ប័ណ្ណកម្មសិទ្ធិគិត​មកដល់ ​ថ្ងៃទី៣០ ខែសីហា ​ឆ្នាំ២០១៥ ​លទ្ធផលសរុ​បនៃការចេញ​ប័ណ្ណកម្មសិទ្ធិ​ជូនដល់ដៃ​ប្រជាពល​រដ្ឋបានចំនួនជាង ​៤លានប័ណ្ណ។​

ក្រសួងដែនដី​បានបញ្ជាក់​ថាតាមលទ្ធផលស​ម្រេចបាន​លើការអនុវត្ត​បទបញ្ជាលេខ ​០១ បប នយោបាយ​ចាស់សកម្មភាព​លើវិស័យដី​ធ្លីក្នុងការវាស់វែង​ដីធ្លី ​និងចេញប័ណ្ណកម្ម​សិទ្ធិជូនប្រជាពល​រដ្ឋរួមមាន ​ប្រកាសតំបន់​វិនិច្ឆ័យចំនួន​៣៥៧ ​ឃុំ បំពេញស​លាកបត្រ​បានជាង ​៧១ ម៉ឺនក្បាលដី ​វាស់វែងបាន៧១​ ម៉ឺនក្បាលដី ​បិទផ្សាយបាន​៧១ម៉ឺនក្បាលដី និ​ងចែកប័ណ្ណដ​ល់ដៃប្រជាពលរដ្ឋ​បានជិត៦២ ​ម៉ឺនប័ណ្ណ។

​ការសម្រេច​លើឯកសារគតិ​យុត្តបម្រើឲ្យ​បទបញ្ជាលេខ ០១​ បប រាជរដ្ឋាភិបាល​បានធ្វើអនុបយោគកា​ត់ផ្ទៃដីសរុប​ទំហំជាង ​១,២លាន ​ហិកតា ​ដែលក្នុងនោះ ​ទំហំ ជិត៣៩ ​ម៉ឺនហិកតា ​កាត់ចេញពី​ក្រុមហ៊ុនដីសម្បទាន​សេដ្ឋកិច្ចចំនួន ​១៤២ និងទំហំជាង ​២៧ ម៉ឺនហិកតា​ កាត់ចេញពី​ក្រុមហ៊ុនព្រៃសម្បទាន​ចំនួន ១៧ ​និងទំហំ ​៥៥ ម៉ឺនហិកតា ​កាត់ចេញពីដី​រដ្ឋនិងដីព្រៃមាន​ដីកាដកហូត​ដើម្បីផ្តល់កម្មសិទ្ធិ​ជូនប្រជាពលរដ្ឋ​ តាមរយៈព្រះរាជក្រឹត្យ​ចំនួន ១០២ ​អនុក្រឹត្យចំនួន ​៧៤១ និងសេចក្តី​សម្រេចផ្តល់​គោលការណ៍រ​បស់រាជរដ្ឋាភិបាល​ចំនួន ​៨០៥ ​ស.ជ.ណ។

​លទ្ធផលសម្រេច​បានលើការ​ចុះបញ្ជីដីធ្លី​លក្ខណៈជាប្រព័ន្ធ ​តាមរយៈកម្មវិធី​អនុវិស័យ​រដ្ឋបាលដីធ្លី​(LASSP) ​ទាំង ២៥ ​រាជធានី-ខេត្ត ​បាននិង​កំពុងអនុវត្តនៅស្រុ​កចំនួន ​១០៣ ស្រុក ​ឃុំចំនួន ​៤៧១ ឃុំ ​និងភូមិចំនួន ​៤.១៣៧ ​ភូមិរួមមាន៖ បញ្ចូល​ទិន្នន័យបាន​ជាង ៣,៤​ លានក្បាលដី ​បិទផ្សាយចប់​បានជាង ​៣,១ លានក្បាលដី​ និងចែកប័ណ្ណដ​ល់ដៃប្រជាពលរដ្ឋ​បានជាង ២​,៨លានប័ណ្ណ។ ​ជាមួយគ្នានេះ​ដែរលទ្ធផល​សម្រេចបានលើការ​ចុះបញ្ជីដីធ្លី​លក្ខណៈដាច់​ដោយដុំបាន​ចំនួនជាង ​៦០ម៉ឺនប័ណ្ណ។​

No comments:

Post a Comment