Thursday, October 08, 2015

ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ The Gusi Peace Prize ក្នុងចំណោមជនល្បីៗ១៩នាក់លើពិភពលោក

យោងតាម​គេហទំព័រ​ The Gusi Peace Prize ដែលបានបង្ហោះ​ផ្សាយក្នុងពេលថ្មី​ៗនេះ បា​នបង្ហាញថា ​កូនប្រុសស​ម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា គឺឯកឧត្តម​ ហ៊ុន ម៉ានី ​ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា ​ទទួលបាន​ពានរង្វាន់ The Gusi Peace Prize ក្នុងចំណោម​ជនល្បីៗចំ​នួន១៩នាក់ ​លើពិភពលោក ​ហើយពិធីចែករង្វាន់នេះ ​នឹងត្រូវធ្វើ​ឡើងនៅថ្ងៃ​ទី២៥ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥ ​នៅទីក្រុងម៉ានីល​ ប្រទេសហ្វីលីពីន​ដែលឯក​ឧត្តម ហ៊ុន ​ម៉ានី ឈ្នះ​លើផ្នែក ​Youth Leadership and Humanitarianism and Advocate of Cultural Heritage។​

ពានរង្វាន់ ​The Gusi Peace Prize ​គឺកើតចេញពី​មូលនិធិ ​Gusi Peace Prize ដែល​មានមូលដ្ឋាន​នៅក្នុងទីក្រុង​ម៉ានីល ​ប្រទេសហ្វីលីពីន ​ហើយជនល្បីៗ​ដែលទទួលពា​នរង្វាន់ចំនួន​១៨នាក់​ផ្សេងទៀត ​មានមកពីអា​ល្លឺម៉ង់ ​អូស្ត្រាលី ​បង់ក្លាដែស បេ​ឡារុស ចិន ​ឆេក អូទ្រីស ​ជប៉ុន កាហ្សាក់ស្ថា​ន គៀកហ្ស៊ីសស្ថាន ​ហូឡង់ ​ហ្វីលីពីន ​ព័រទុយហ្គាល់​ កាតា រុស្ស៊ី អ៊ុយក្រែន ​និងសហរដ្ឋ​អាមេរិក។ ​


ជ័យលាភី​ក្នុងចំណោម​ទាំង១៩នាក់​នោះមាន​ លោក Stanislav Shushkevich អតីតប្រធានាធិបតី​ BELARUS, លោក Akskar Akayev ​អតីតប្រធានា​ធិបតី ​Kyrgyztan ​លោក Antonio Eanes អតីតប្រធានាធិ​បតី Portugal  និងថ្នាក់ដឹក​នាំសំខាន់ជាច្រើ​នទៀត ហើយឯកឧត្តម ​ហ៊ុន ម៉ានី ​ដែលជាតំណាង​រាស្រ្តរបស់​គណបក្សប្រជាជន​កម្ពុជា គឺជា​ឥស្សរជនទី១ របស់​កម្ពុជា ដែលបាន​ឈ្នះពានរង្វាន់​នេះក្នុងចំណោម​ឥស្សរជនចំ​នួន១៨នាក់ ​លើពិភពលោក ​ដែលឈ្នះពាន ​Gusi Peace Prize​៕





No comments:

Post a Comment