Thursday, October 08, 2015

សម្តេច​​តេជោ​ ហ៊ុន​ សែន​ និង​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​​​ចូល​រួម​បុណ្យ​​កាន់​បិណ្ឌ​​ទី៩​ នៅវត្ត ​មុនីសុវណ្ណ ​ហៅ​ចំពុះ​ក្អែក​

សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា និងសម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួម​ទាំង​មាតា​របស់​សម្តេច​គឺ​មហា​ឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និង​ក្រុមគ្រួសារ បាន​អញ្ជើញ​​ទៅចូល​រួម​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌនៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​នៅក្នុងថ្ងៃ​បុណ្យកាន់​បិណ្ឌទី៩ (ថ្ងៃ៩រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ២៥៥៩)​ត្រូវ​នឹង​ថ្ងៃទី៦ខែ​តុលា ឆ្នាំ២០១៥​ ។
បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត   ​ដែលប្រជារាស្រ្តខ្មែរ នៅទូ​ទាំង​​ប្រទេស តាំងពីបុរាណរៀងមក តែងតែប្រារព្ធមិនដែល​ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូត​ដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែល​យើងហៅថាបិណ្ឌ១រហូត​ដល់បិណ្ឌ១៥ដែលគេហៅថា ថៃ្ង "ភ្ជុំបិណ្ឌ"។
វត្តមានដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ​ទៅកាន់​វត្តមុនីសុវណ្ណ ហៅចំពុះក្អែក សង្កាត់ព្រែកថ្មី  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញក្នុងថ្ងៃបិណ្ឌទី៩​ នាពេលនេះក៏ដូចជាការ​អញ្ជើញ​ទៅកាន់​ទីអារ៉ាមផ្សេងៗ​នា​រយៈពេលកន្លងមក ជាសក្ខីភាព​បង្ហាញ​ឱ្យ​ឃើញ​ពី ការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់របស់ សម្តេច ក្នុងការ​គោរពបដិបត្តិ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់រដ្ឋ រួមជា​មួយ​ពុទ្ធបរិស័ទប្រមាណ​​៩០% នៅទូទាំង​ប្រទេសដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយ​វត្ត​មាន​របស់ស​ម្តចមកកាន់​ទីវត្ត​អារ៉ាម​នានា សម្តេច​​​តែង​តែ​នាំមកនូវបច្ច័យ​ ទេយ្យ​ទាន យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​មកប្រគេនព្រះសង្ឃ សម្រាប់​ចាត់ចែង ជាចង្ហាន់របស់ព្រះសង្ឃ និង​ការអភិវឌ្ឍ កសាងសមិទ្ធ​ផល​នានា​ ទាំង​ក្នុង​វិស័យពុទ្ធចក្រ និង​អាណាចក្រឱ្យរីកចំរីនរុងរឿង​ជាបន្ត​ទៀត ព្រោះថា វិស័យពុទ្ធចក្រ និង​អាណាចក្រ ត្រូវ​តែ​មាន​​ការអភិវឌ្ឍរីកចំរីនរុងរឿង​ដោយដើរ​ទន្ទឹម​គ្នា​ដែលមិនអាចខ្វះ​មួយណាបាន​ឡើយ។​  មាន​ន័យថានៅក្នុងវិស័យទាំងពីរនេះ បើពុទ្ធបរិស័ទ មានជីវភាពធូរធារ វិស័យ​ពុទ្ធចក្រ ក៏ទទួល​បាន​ការ​ទ្រទ្រង់​ពីសប្បុ​រសជន ជាពុទ្ធបរិស័ទផងដែរ  ។
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រម​ទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុម គ្រួសារ ​បានអញ្ជើញ​ធ្វើកិច្ច​តាម​ប្រពៃណី នៃព្រះ​ពុទ្ធ​សាសនា ដោយបាន​បូជា​ទៀនធូប ផ្កាភ្ញី ថ្វាយបង្គំ ព្រះពុទ្ធរូបនិងព្រះសង្ឃ ធ្វើបទនមស្ស​ការ​ព្រះរតន​ត្រៃ ​សមាទានសិល បង្សុ​កូល​ រាប់បាត្រ ប្រគេនបច្ច័យ ទេយ្យទានដល់ព្រះសង្ឃ ដើម្បី​ឧទ្ទិស​នូវ​ផល្លាអានិសង្ឃ ជូន​ទៅ​ដល់​ដួង​វិញ្ញាណក្ខន្ធ បុព្វការីជន មាន មាតា បិតា    ជាពិសេសវិញ្ញាណក្ខន្ធ មហា​ឧបាសិកា   ឌី ប៉ុក វិញ្ញាណ​​ក្ខន្ធ​អ្នក​ឧកញ៉ាមហាភក្តី សប្បុរិស ភោគាធិបតី ហ៊ុន នាង ដែល​ត្រូវ​ជាឪពុក ម្តាយ បង្កើត​របស់​សម្តេច​​​​តេជោនាយករដ្ឋមន្ត្រី ,វិញ្ញាណក្ខន្ធ លោកមហាឧបាសក លីនគ្រី ដែល​ត្រូវ​ជាឪពុក​បង្កើត​របស់​សម្តេច​​កិត្តិ​ព្រឹទ្ធបណ្ឌិត​និងដួងព្រះវិញ្ញាណ​ក្ខន្ធ​អតីត​ព្រះមហា​ក្ស​ត្រព្រះមហាក្ស​ត្រ​យានី ​​គ្រប់​ជំនាន់​វិញ្ញា​ណ​ក្ខន្ធ ជីដូន​ ជីតាវិញាណក្ខន្ធកុមារ៉ា ហ៊ុន កំសត់ បុត្រ​ច្បង​របស់​សម្តេច​​ដែលបានបាត់បង់​ជីវិតនៅ​ក្នុង​របប​ប្រល័យពូជ​សាសន៍​​ប៉ុលពត ,វិញ្ញាណក្ខន្ធ ញាតិ​ការ​ទាំង​៧​សន្តាន​ ​និងវិញ្ញាណក្ខន្ធ​​ថ្នាក់ដឹក កម្មាភិបាល យុទ្ធ​ជន យុទ្ធ​នារី​អ្នកស្នេហាជាតិ​ដែលបាន​ពលីជីវិត​នៅក្នុង​បុព្វ​ហេតុ​ជាតិ មាតុភូមិ សូមឱ្យដួងវិញ្ញាណក្ខន្ធ របស់អស់​លោក​អ្នក​ទាំងនោះ​មេត្តាទទួល​យក​នូវ​នូវផល្លាអានិសង្ឃ​ដ៏ថ្លៃថ្លា និងងាក​ក្រោយឱ្យពរជ័យ ដល់រូប​សម្តេច​ទាំងពីរ និង​មាតា​របស់សម្តេច​គឺលោក​មហា​ឧបាសិកា ប៊ុន ស៊ាងលី​ ព្រម​ទាំង​ក្រុម​គ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី​ជាទី​ស្រឡាញ់ សូម​ ​ឱ្យមាន​សុខភាព​ល្អ ប្រាជ្ញា​ឆ្លាតវៃ និង អាយុយឺនយូរ ។ ​
រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក ផ្លូវការរបស់សម្តេច គឺ​សម្តេច​​បានផ្ញើសារ ទៅកាន់ ព្រះសង្ឃនិង​ជនរួម​ជាតិថា៖ អ្វីៗ​ដែល​យើង​សប្បាយ​រីករាយ ជួបជុំ​ក្រុម​គ្រួសារ​បាន​នៅ​ពេលនេះ គឺប្រទេស យើង​បាន​ឆ្លង​កាត់​រឿងរ៉ាវ ប្រវត្តិ​សាស្ត្រ​​ដ៏ជូរចត់ជាច្រើន ។ ក្នុងន័យនេះ សម្តេច ចង់រម្លឹកថា ព្រះ​តេជ​គុណ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ប្រជា​ពល​រដ្ឋ​នៅទូទាំងប្រទេស  ពិតជាបានដឹងច្បាស់ហើយ នៅពេល​ដែល​កម្ពុជា​ប្រជាធិ​បតេ​យ្យ​(ខ្មែរក្រហម) បាន​ឈ្នះ​សង្គ្រាម កាន់កាន់កម្ពុជាអស់រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ កាល​ពី​ឆ្នាំ១៩៧៥ គឺដោយ​សារការ​បំផុស​ មនោគមន៍វិជ្ជា អូសទាញ​ពីគ្រប់​ស្រទាប់​ពលរដ្ឋ ជាពិសេស​ក្នុងចំណោមយុវជន  ដោយពួកគេ បាន​និយាយ​​បំផុស​អំពីការ​ផ្លាស់ប្តូរ​ដែល    គ្មាន​អ្នកមាន គ្មាន​អ្នកក្រ គឺអ្វីៗត្រូវ​តែមាន​ភាពស្មើគ្នា​ដោយគ្មាន​ប្រកាន់​វណ្ណៈទាំងអស់។   ​ ​ និយាយ​រួម​គឺសិទ្ធិ​សេរីភាព របស់​ពលរដ្ឋ ត្រូវបាន​ដកហូតចេញទាំងអស់។ មិន​តែ​​ប៉ុណ្ណោះ គឺប្រជា​ពលរដ្ឋ​បានស្លាប់​ដោយ​អត់​បាយនិងមួយចំនួន ធំទៀត ត្រូវបានធ្វើទារុណកម្ម និង​សម្លាប់​ចោលដោយគ្មានការតវ៉ា។ នយោ​បាយ និងមនោគមន៍ បំផុសឱ្យមានការផ្លាស់ប្តូរ ដោយ​មេដឹក​នាំជំនាន់នោះ គឺធ្វើ​ឱ្យប្រជា​ពល​រដ្ឋជាង​៣លាននាក់ ត្រូវបាន សម្លាប់ យ៉ាងវេទនា បំផុត។ ​ដោយមាន ការចូលរួមសហ​ការពីប្រទេស​វៀត​ណាម​ផង​ដែរនោះ នៅថ្ងៃទី៧​ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃប្រវត្តិ​សាស្ត្រ។​  ​  ដូច្នេះហើយក្នុង​ឯកសណ្ឋានជា​ទាហាន​គ្រប់​ពេលរបស់ សម្តេច​ក្នុងការដឹកនាំ​គ្រប់ស្ថាន​ការណ៍​  គឺ​​ដើម្បី ធានា​សន្តិភាព និង​សុវត្ថិភាពរស់​នៅរបស់ប្រជា ពលរដ្ឋ ដោយ​មិន​គិត​អំពី​សេចក្តី​សុខ​ផ្ទាល់​ខ្លួនឡើយ។ ក្នុងសភាពការណ៍នោះ សម្តេចក៏បានសម្រេច ថាត្រូវ តែបង្រួបបង្រួម ចរចា​ជាមួយ​គ្រប់ភាគី​ទាំង​អស់ដើម្បី​បញ្ចប់​សង្គ្រាម​កុំឱ្យ​មានការបង្ហូរឈាមខ្មែរតទៅទៀត ព្រោះយើង​ទើប​បាន​រួចផុត​ពីរបប​ខ្មែរក្រហមថ្មីៗនិង ក្រៅៗ​នៅ​ឡើយ។ ការតស៊ូដោះស្រាយគ្រប់បញ្ហា ជា​បន្តបន្ទាប់ ទោះបី​ជាមាន​ការបោះ​ឆ្នោត​កើត​ឡើង​រួច​ហើយក៏នៅមានបញ្ហាមួយចំនួនទៀត នៅបន្តកើត​មាន​ឡើង​នៅតំបន់​ផ្តាច់ខ្លួន​និងគ្រប់​គ្រងដោយ​កម្ពុជាប្រជាធិបតេយ្យ។ ​នៅឆ្នាំ១៩៩៦-១៩៩៨​ សម្តេច​បាន សម្រេចជ្រើសរើសនយោបាយ​ឈ្នះ​​ឈ្នះ​ចុងក្រោយក្នុង​ការ​បង្រួបប​ង្រួមនិង ធ្វើ​សមាហរ​ណ​កម្មក្រុមកម្ពុជា ប្រជាធិបតេយ្យ​ទាំង​អស់​ឱ្យ​បាន​វិលមក​រួមរស់​នៅក្នុងសង្គមជាតិវិញ ដែល​យើង​បាន​បញ្ចប់​សង្គ្រាម​កម្ពុជា​ទាំងស្រុង​ជា​ស្ថាពរ។ ​គឺខ្មែរ​ឈ្នះទាំងអស់គ្នា។ ដូច្នេះ សន្តិភាព គឺជាសេចក្តី​ត្រូវ​ការ​ចាំបាច់​បំផុត​ទាំង​ក្នុង​ការ​រស់នៅ និង​ក្នុង​ការ​កសាងប្រទេស។ សន្តិភាព​បាន​ផ្តល់​ឱកាសដល់កម្ពុជា បានរៀបចំ​ការ​បោះ​ឆ្នោត រៀងរាល់អាណត្តិ ហើយ​រាជ​រដ្ឋាភិបាល​មាន​ពេល​វេលាស្តារ កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ សន្តិភាព គឺបានធ្វើឱ្យប្រជាពលរដ្ឋ  ​ញញឹម​ប្រកប​ដោយក្តី​សង្ឃឹម​ទាំង​អស់គ្នាក្នុង​ការ​អភិវឌ្ឍន៍សង្គម  ក្រុមគ្រួសារ ឱ្យរីកចំរីន។ សន្តិភាព​ធ្វើ​ឱ្យ​ប្រទេសជាតិ​រីកចំរើនបោះជំហាន​ទៅមុខ និងធ្វើឱ្យប្រជា​ពល​រដ្ឋរស់​នៅជួប​ជុំ សុខ​សប្បាយរីករាយ​ជា​មួយ​ក្រុមគ្រួសារ ​និងមាន​ឱកាស​ធ្វើ​បុណ្យទានទៅតាមប្រពៃ​ណីទំនៀម​ទំលាប់ដូច​ជាពិធី​បុណ្យភ្ជុំ​បិណ្ឌ​នៅពេល​នេះជាដើម។  
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា គ្មានការរីក​រាយ​ណាដែលចេញមកពីសង្គ្រាម អស្ថិរភាពនិង​ការប្រឈមមុខគ្នានោះទេ។​ ដូច្នេះហើយយើង​ត្រូវ​រួម​គ្នា​ការពារនូវអ្វីដែល​យើង​កំពុង​​មាន ពិសេស​គឺ​សន្តិ ភាព។ ក្នុងពិធីកាន់បិណ្ឌទី៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី​និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាននាំយក​អំ​ណោយ​​ជាសំភារៈ និងថវិកា មួយចំនួន ចែកជូនដល់លោកយាយ លោកតា ជាចាស់សិលវន្ត សិលវត្តី ផងដែរ៕  






No comments:

Post a Comment