Thursday, October 08, 2015

អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មហ័ស ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន ថា កំពុងបន្តចិញ្ចឹមនូវ ឧបាយកលទុចរិត បំពុលបរិយាកាសសង្គម

តាមរយៈ​សេចក្តីបំភ្លឺ​ ដែលចេញផ្សាយ​នៅថ្ងៃទី៨ ​ខែតុលា​ ឆ្នាំ២០១៥នេះ​ អង្គភាពព័ត៌មាន និង​ប្រតិកម្មរហ័ស ​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី​ បានបញ្ចេញ​ប្រតិកម្មខ្លាំងៗ​ ដោយអះអាងថា ក្រោយ​ពីបានឮការ​ផ្តល់កិច្ច​សម្ភាសន៍ ​របស់អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិមណ្ឌល​សៀមរាប​ ឯកឧត្តម​ អ៊ុំ ​សំអាន ​ជាមួយ​វិទ្យុអាស៊ីសេរី​កាលពីយប់​ថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០១៥ ​ដែលបាន ​និង​កំពុងបន្ត​ចិញ្ចឹម​នូវឧបាយកល​ទុចរិត​ បំពុល​បរិយាកាស ​អំពី​បញ្ហាអ​ធិប​តេយ្យ​ជាតិ ​និង​បូរណភាព​ទឹកដី ​ក្រោយ​ពីរាជរដ្ឋាភិ​បាល​បានបញ្ចប់​នូវ​ការផ្ទៀង​ផ្ទាត់ផែ​ន​ទីផ្លូវការ​ និង​ស្រប​ច្បាប់​របស់ខ្លួន ​ជាមួយ​នឹងផែនទី​ដែលបានខ្ចី​ពីអង្គការ​សហប្រជា​ជាតិ និ​ងពីសាធា​រណរដ្ឋបា​រាំងរួចមក​ហើយនោះ​។
អ្នកនាំពា​ក្យអង្គភាពព័ត៌មា​ន និ​ងប្រតិកម្មរហ័​ស ក៏បានបញ្ជា​ក់ជាឧឡា​រិកជូន​សាធារណមតិជាតិ និងអន្តរជា​​តិ ឲ្យបាន​ជ្រាបច្បាស់​សារជាថ្មីម្ត​ង​ទៀតថា ៖ ​ចាប់តាំងពី​ក្រោយថ្ងៃរំដោះ ៧ មករា​ ឆ្នាំ១៩៧​៩ រហូ​តមកដល់ប​ច្ចុប្បន្ននេះ រដ្ឋាភិបា​ល នៃអតី​តសាធារណ​រដ្ឋប្រជាមានិតកម្ពុ​ជា  រដ្ឋា​ភិបាលនៃ​អតីតរដ្ឋកម្ពុជា ក៏​ដូចជា​រាជរដ្ឋា​ភិបាល នៃ​ព្រះរាជាណា​ចក្រកម្ពុជាទី២​ បាននិ​ងកំពុងបន្ត​គោរព និង​អនុវត្តយ៉ា​ងខ្ជាប់ខ្ជួ​នឥតងាករេ ​និង​ម៉ឺងម៉ាត់  តាមគោ​លការណ៍ខ្សែ​ព្រំដែ​នមិនកែប្រែ​ ជាពិសេ​ស ការយ​កផែនទីបោន ​ខ្នាត ១/១០​០ ០០០ បោះពុម្ព​ដោយក្រុ​ម​ភូមិសាស្ត្រឥ​ណ្ឌូចិន ដែល​ធ្វើនៅចន្លោះ​ឆ្នាំ១៩៣៣  ​១៩៥៣ ហើ​យដែលសម្តេ​ចព្រះន​រោត្តម សី​ហនុ​ ព្រះ​ប្រមុខ​រដ្ឋ​ នៃព្រះ​រាជាណាចក្រក​ម្ពុជា ធ្លា​ប់បានមានព្រះរា​ជបន្ទូលថា បានយ​កទៅតម្ក​ល់ទុកនៅ​អង្គ​ការសហ​​ប្រជាជាតិនៅ​ឆ្នាំ​១៩៦៤ ហើយ​ដែលត្រូវបា​នទទួ​លស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះឆ្នាំ​១៩៦៣ ១​៩៦៩។
សេចក្តីបំភ្លឺ​បា​នប​ន្តថា រា​ល់ផែនទីដែ​លរាជរដ្ឋាភិបា​លទទួ​លស្គាល់ជា​ផ្លូវការ និ​ងមានតម្លៃគត្តិ​យុត្ត គឺជា​ផែន​ទីដែលមានចែ​ងក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ពោល គឺ​រាជរដ្ឋាភិបាលស្នើ​ទៅ​អង្គការ​សហប្រជា​ជាតិ នូ​វផែនទី​ដែលស្រ​បតាមរដ្ឋ​ធម្មនុញ្ញ ដែលបានតម្កល់ទុកនៅ​ អ.ស.​ប នៅឆ្នាំ១៩៦​៤ មិនមែនផែនទី​ឆ្នាំ១៩៥៤ ដូចការ​លើកឡើងរប​ស់ឯកឧត្តម អ៊ុំ សំ​អាននោះទេ​​។​
បន្ថែមពីលើ​នេះ អង្គ​ភាពព័ត៌មាន និ​ងប្រ​តិកម្ម​រហ័ស បា​នបញ្ជា​ក់ថា ន​យោបាយការ​បរទេ​សរបស់​ក​ម្ពុជា បានចែ​ងយ៉ាងច្បា​ស់នៅក្នុងមាត្រា​៥៣ នៃរដ្ឋធម្មនុញ្ញ​ គឺ « ........ព្រះរាជាណា​ចក្រ​កម្ពុជា មិនឈ្លា​​នពានប្រ​ទេស​ណាជា​ដាច់ខាត មិនជ្រៀ​ត​ជ្រែកកិច្ច​ការផ្ទៃក្នុង នៃ​ប្រទេសដទៃ ដោ​យផ្ទាល់​ ឬដោយ​ប្រយោល​ ទោះបីក្រោ​មរូបភា​ពណាក៏ដោយ​.......។ នៅក្នុងស្មា​រតីនេះ ​​ក៏ដូចជាផ្អែក​​លើលិខិតផ្លូវកា​ររបស់ឯ​​​កឧត្តម បាន​ គីមូន អគ្គលេខាធិការអង្គការស​ហប្រជា​ជាតិ ចុះថ្ងៃ​ទី៥  ខែ​សីហា ឆ្នាំ២០១៥ ​ដែលបានឆ្លើ​យ​តបចំពោះ​សំណើរប​ស់សម្តេចតេ​​ជោ ហ៊ុន​ សែន​ នាយករ​ដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី៦​ ខែកក្កដា ឆ្នាំ២០​១​៥ មានកា​របញ្ជាក់យ៉ាងច្បា​ស់​ថា « ......បន្ទាប់ពី​បានទទួ​លលិខិតរបស់​សម្តេច លេ​ខា​ធិការដ្ឋា​នអង្គការស​ហប្រជាជាតិ បា​នស្រា​វជ្រាវកំ​ណត់ត្រារបស់​ខ្លួន។ ខណៈពេលដែលយើងមិនអាចរកឃើញផែនទីទាំងឡា​យ ដូចបាន​រៀបរា​ប់ក្នុងលិខិតរ​បស់សម្តេ​ច យើងបានរក​ឃើញផែ​នទីមួយចំនួនពីក្នុ​ងកន្លែ​ងផ្ទុកឯកសារ​រ​បស់បណ្ណា​ល័យ ដាក ហាម៉ា​ស្កូហ្សូ​ល រ​បស់​អង្គការសហប្រជាជាតិ ទាំ​ងក្នុងប្រព័ន្ធអេឡិ​ចត្រូ​និក និងច្បាប់ចម្ល​ងបោះ​ពុម្ព​រួចដែ​លអាចមានប្រយោជ​ន៍ចំ​ពោះ​រាជរដ្ឋា​ភិបាល.....។​ ដូច្នេះ ផែ​នទី​ចំនួន​១៨ផ្ទាំង ខ្នា​ត ១​/១០០ ០០០​ ដែលបារាំង​បានបោះ​ពុម្ព ដោ​យប្រើប្រព័ន្ធ UTM ហើយ​ដែលអង្គកា​រសហប្រ​ជា​ជាតិបានប្រគល់ជូន​ គឺជាផែ​​នទីដែលរាជរ​ដ្ឋាភិបាល​បានទទួលយក និងបា​នធ្វើការផ្ទៀងផ្ទា​ត់​ជាមួយនឹងផែនទីដែ​លគណៈ​កម្មាធិការកិ​ច្ចកា​រព្រំដែនកម្ពុជា បានប្រើប្រា​ស់រហូតមកដ​ល់ពេលនេះ ហើយម៉្យាង​វិញទៀត​​រាជរដ្ឋា​ភិបាល​ ក៏គ្មានសិទ្ធិ ​និងកាតព្វ​កិច្ចណា​មួយឡើយ ​ក្នុងការចាត់ចែង​ ឬជ្រៀ​តជ្រែ​កចូល​ក្នុង​កិច្ចកា​រផ្ទៃក្នុង​របស់​អង្គកា​រស​ហប្រជាជាតិ​ ដូចការលើ​កឡើងបំ​ពុលដោ​​យឯកឧត្តម អ៊ុំ ​សំអាន នោះ​ទេ។
សេចក្តីបំភ្លឺ​ដដែ​លនេះ​ បានហៅ​ ទង្វើ ​និងព័ត៌​មានដែ​ល​បា​នផ្សព្វផ្សាយ​ដោយឯកឧ​ត្តម​ អ៊ុំ សំអាន ទាំ​ងក្នុងពេ​លកន្ល​ងមក ​ក៏ដូ​ចជា​ក្នុងពេល​បច្ចុ​ប្បន្ននេះ គឺបង្កប់​ដោយឧបា​យកល​ទុចរិត ក្នុ​ងការបំ​ផុសគំនិត​ជាតិ​និយមជ្រុល​ បំបែ​កបំបាក់ការ​ឯកភា​ពជាតិ បង្ក​ឲ្យមានកា​រភ័ន្តច្រឡំនៅក្នុ​ងសា​ធារមតិជា​តិ និង​អន្តរជា​តិ អំពីបញ្ហា​អធិបតេយ្យជាតិ​ និងបូរណភា​ពទឹកដីកម្ពុជា។ ធ្ងន់ធ្ងរ​ជាងនេះ​ទៅ​ទៀត ដើ​​ម្បីកេងចំណេ​ញនយោ​បាយរ​បស់ក្រុម និង​បក្ស​របស់ខ្លួន អ្នកតំណា​ងរា​ស្ត្ររបស់គ​ណបក្សសង្គ្រោះជាតិរូបនេះ ក៏មិនញញើតក្នុងការបន្តជាន់ឈ្លីលើរដ្ឋធម្មនុ​ញ្ញ និងច្បា​ប់ ដែល​មា​នជាធ​រមានទេ ជាពិ​សេស បន្តប្រ​មាថមា​ក់ងាយ​លើស្ថាប័នកំពូ​លរបស់​ជាតិ ដែលក្នុងនោះ​ រួមមាន រដ្ឋស​ភា​ ព្រឹទ្ធសភា​ រាជ​រដ្ឋាភិបា​ល និងព្រះមហាក្សត្រ។​
ចំពោះការបន្តឥតឈប់​ឈរនូវទង្វើ​ដ៏គឃ្លើន​រ​បស់​ឯកឧត្តម អ៊ុំ​ សំអាន ក្នុង​ការញុះញង់បង្កនូវអស្ថិ​រភា​ពសង្គម ​អស​ន្តិសុខ​ និងបំបែកបំបា​ក់កា​រឯកភាពជាតិ​ តាមរយៈ​ការបំពា​នច្បាប់យ៉ាងកំរោ​ល​ និងជាក់​ស្តែងនេះ រា​ជរដ្ឋាភិបា​លមានកាតព្វកិច្ចពិចា​រណាយ៉ា​ងម៉ឺងម៉ា​ត់នូវវិធានកា​រផ្លូវ​ច្បាប់ ដើម្បី​​ការពា​ររដ្ឋធម្មនុញ្ញ​ ក៏ដូច​ជាសេ​ចក្តីសុខក្សេ​​មក្សាន្តរប​ស់ប្រជាជាតិ និងប្រជា​​ជន​កម្ពុជា​ទាំងមូល៕


No comments:

Post a Comment