Thursday, October 08, 2015

អ្នកនាំពាក្យ គណបក្សប្រជាជន បដិសេធចំពោះការថ្លែងរបស់អ្នកនាំពាក្យ បក្សសង្គ្រោះជាតិអំពីព្រឹត្តិការណ៍បាតុកម្មទប់ស្កាត់វត្តមាន ឯកឧត្តម សម រង្ស៊ី និង ឯកឧត្តម កឹម សុខា នៅខេតឧត្តរមានជ័យ

យោងតាម​លិខិតបដិ​សេធរបស់ ​ឯកឧត្តម ​សួស យ៉ារ៉ា ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាចុះថ្ងៃទី ​០៧ ខែតុលា ​ឆ្នាំ២០១៥ ​បានបដិសេធ​ចំពោះការចោទ​ប្រកាន់ ​របស់អ្នកនាំ​ពាក្យ គណ​បក្សសង្គ្រោះជាតិ​ មកលើគណ​បក្សប្រជាជន​កម្ពុជាថា ​«ជាអ្នករៀប​ចំឆាកល្ខោន​ក្នុងព្រឹត្តិការណ៍​បាតុកម្មទប់​ស្កាត់ដំណើរ​ការឃោសនា​មុនអាណត្តិរបស់​ ឯកឧត្តម​ សម រង្ស៊ី និង​ឯកឧត្តម ​កឹម សុខា ​នៅក្រុងសំរោង ​ខេត្តឧត្តរមានជ័យ ​កាលពីថ្ងៃទី​ ០៧ ខែតុលា ឆ្នាំ​២០១៥»​។

គណៈកម្មាធិកា​រប្រតិបត្តិ ​គណបក្ស​សង្គ្រោះជាតិ ​ខេត្តឧត្តរ​មានជ័យ ​បានរៀបចំការ​ជួបជុំ រវាង​ប្រធានគណបក្ស ​និងសកម្មជ​នបក្ស ​ខុសទីតាំង​ដែលបានស្នើសុំ ​និងពិភាក្សាឯក​ភាពគ្នាជាមួយ​អាជ្ញាធរមូលដ្ឋាន ​ខេត្តឧត្តរ​មានជ័យ។​


ដោយឡែក ​បាតុកម្មប្រឆាំង​វត្តមាន ​ឯកឧត្តម​ សម រង្ស៊ី ​គឺកើតឡើង​ដោយការអនុវ​ត្តសិទ្ធិសេរីភាព​ និងប្រជាធិប​តេយ្យប្រជាជន​ ដែលជាអតីត​សកម្មជន​ និងអ្នកធ្លាប់​គាំទ្រគណបក្សសង្គ្រោះជាតិ​ ដោយមាន​បដាសរសេរថា ​«យើងមិនឲ្យ ​សម រង្ស៊ី ​ចូលមកបោក​ប្រាស់ប្រជារាស្ត្រ ​ខេត្តឧត្តរមា​នជ័យទៀតទេ»។​ ដូច្នេះសូម​គណបក្ស​សង្គ្រោះជាតិ ​ដោះស្រាយបញ្ហាប្រជែង​អំណាចផ្ទៃក្នុង​ នៅថ្នាក់ក្រោម​របស់ខ្លួន ​និងឆ្លើយតប​ការសន្យាជាមួ​យប្រជាជនម្ចាស់​ឆ្នោតឲ្យបាន​ជាមុនសិន​ មុននឹងបាច​អង្កាមបញ្ច្រាស​ខ្យល់ ដើម្បីរក្សា​បរិយាកាសនយោបាយ​ស្ងប់ស្ងាត់​របស់ប្រទេស​៕


No comments:

Post a Comment