Monday, April 06, 2015

ជោគ​ជ័យ​នៃការ​សិក្សា​ស្រា​វជ្រាវ​តាម​រយៈ​បច្ចេក​វិទ្យា​ LiDAR​ ក្នុង​តំ​បន់​រមណី​ដ្ឋាន​ទេសចណ៏​វប្បធម៌​អង្គរ

បច្ចេក​វិទ្យា​ LiDAR ត្រូវ​ បាន​យក​មក​ប្រើ​ប្រាស់​ជា​លើក​ដំបូង​នៅ​អាស៊ី​សម្រាប់​ការ​ស្រាវជ្រាវ​លើ​ វិស័យ​បុរាណ​វិទ្យា​នៅ​លើ​ស្ថានីយ៍​ដែល​មាន​​ទ្រង់​​ទ្រាយ​ធំ​ជាង​គេ​ក្នុង​ ពិភព​លោក​។​
បច្ចេក​វិទ្យា​នេះ​បាន​អនុញ្ញាត​ឲ្យ​អ្នកស្រាវជ្រាវ​គូ​ផែន​ទី​លម្អិត​បង្ហាញ​​នូវ​រចនាសម្ព័ន្ធ​ដែល​មាន​លើ​ដី ​ជា​ពិសេស គូរូប​ភាព​ដែល​អាច​មើលឃើញ​ជា​ទម្រង់​3D របស់​ស្ថានីយ៍​មួយ និង​អាច​ឆ្លុះ​គម្រប​ព្រៃ​ដែល​បិទ​បាំង​រមណី​ដ្ឋាន​អង្គរ​ទៀតផង​។​
LiDAR ប្រើ​កាំ​រស្មី​ឡាស៊ែរ (Laser) ដែល​បំពាក់​ក្នុង​ប្រអប់​ធំ​មួយ​ចាប់​ភ្ជាប់​ នឹង​ឧទ្ធម្ភាគចក្រ​សម្រាប់​បាញ់​ឆ្លុះ​មកដី។​
នៅខែ​មេសា​ឆ្នាំ ២០១២​ បច្ចេកវិទ្យា​LiDAR បាន​ត្រូវបាន​យក​មក​ប្រើ​ប្រាស់​សម្រាប់​ការ​ស្រាវ​ជ្រាវ​បុរាណ​វិទ្យា​នៅ​លើ​ផ្ទៃដី​ដែល​មាន​ទំហំ​ប្រមាណ​៣០០ គមដើម្បីឆ្លុះ​មើល​លើ​គ្រប់​ផ្នែក​កណ្តាល​នៃ​ឧទ្យាន​អង្គរ​ កោះកេរ្តិ៍ និង​ភ្នំ​គូលេន​ ក្នុង​គោល​បំណង​ដើម្បី​ទទួល​បាន​រូបភាព​ច្បាស់​សុក្រឹត្យ​និង​មានទំហំពិត​ប្រាកដ។​
គម្រោង​នេះ​ត្រូវ​បាន​ផ្តួច​ផ្តើម​​រៀបចំ​ និង​ទទួល​ខុសត្រូវ​បច្ចេក​ទេស​ដោយ​លោក Damian Evans តំណាង​សាកល​វិទ្យា​ល័យ​ស៊ីដនី​ប្រទេស​អូស្រាលី​ ហើយ​និង​បាន​ការចូល​រួម​សហ​ការ​ពី​ក្រុម​អ្នក​បច្ចេកទេស​របស់​អាជ្ញាធរ​អប្សរា​ដឹកនាំ​ដោយ​ឯកឧត្តម ត័ន ប៊ុនស៊ុយ​។
ការស្រាវ​ជ្រាវ​តាម​រយៈ​បច្ចេក​វិទ្យានេះ​បាន​ផ្តល់​នូវ​លទ្ធផល​ និងទិន្នន័យ​ដ៏សំខាន់​ហួស​ពី​ការ​ស្មា​​ន​​ដូចជា​៖  ការហូរច្រោះ​ដី​យ៉ាង​ខ្លាំ​ងនៅ​សម័យ​អង្គរ ការ​ពង្រីកក្រុង​យ៉ាង​ធំ​ជុំវិញ​អង្គរវត្ត​ រចនា​សម្ព័ន្ធ​ ព្រមទាំង​ទំនប់​ទឹក​ជាច្រើន​នៅ​រមណី​ដ្ឋាន​ភ្នំគូលែន​ ការរៀបចំ​ដី​កសិកម្ម​ និង​វិស្វកម្ម​ស្រប​ទៅតាម​ស្ថានភាពដី​នៅនៅ​កោះកែរ​។ ក្នុង​តំបន់​ទាំងបី​ គឺអង្គរ​ ភ្នំគូលែន​ កោះកែរ​ដែលធ្វើការ​ឆ្លុះ​ស្ទង់​យើង​មើល​ឃើញ​ស្ថានីយ​បុរាណ​ជាច្រើន​មាន​ដូច​ជា​ប្រាសាទ​ ការដ្ឋាន​យក​​ថ្ម​ និងរចនា​សម្ព័ន្ធក្រុង​ដែល​យើងពុំបាន​ស្គាល់​ពីមុន​មកជា​ដើម។ល។​

នៅឆ្នាំ ២០១២ ស្ថាប័ន​ជាតិ​ និងអន្តរ​ជាតិ​ចំនួន​៨ បាន​ចូលរួម​សហ​ប្រតិបត្តិការ​មួយយ៉ាធំ​ដែល​មិន​ធ្លាប់​មាន​នៅតំបន់​អង្គរ​ តំណាង​ប្រទេស​ចំនួន​​៧ ហើយ​បាន​ចូល​ថវិការួម​គ្នា​ដើម្បី​នាំ​យក​បច្ចេក​វិទ្យា​LiDAR  មក​ប្រើ​ប្រាស់​ដែល​គម្រោង​នោះ​មាន​ឈ្មោះ​កាត់ថា KALC ៕​

No comments:

Post a Comment